ល្អអីល្អយ៉ាងនេះ! Messi ព្រឹកមិញស៊ុតបច្ចេកទេសពីរគ្រាប់យ៉ាងអស្ចារ្យ ជួយឱ្យ អាហ្សង់ទីន លត់ ហ្គាតាម៉ាឡា ៤-១(មានវីដេអូ)

//s9.kh1.co/f2/f2aa732077dec8636b686d0ce3e81dd821549654.jpg
កីទ្បា

 ១៥-មិថុនា-២០២៤ ១១ព្រឹក · មួយឆ្នាំមុន

Messi ព្រឹកមិញស៊ុតបច្ចេកទេសពីរគ្រាប់យ៉ាងអស្ចារ្យ ជួយឱ្យ អាហ្សង់ទីន លត់ ហ្គាតាម៉ាឡា ៤-១

បរទេស៖ នាព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៤ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានបើកទ្វាកីឡដ្ឋាន FedExField របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវក្រុមជម្រើសជាតិ ហ្គាតាម៉ាឡា នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនព្រឹត្តិការណ៍ Copa America ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមម្ចាស់ជើងឯក World Cup អាហ្សង់ទីន ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ ហ្គាតាម៉ាឡា ក្នុងលទ្ធផល ៤ ទល់នឹង ១។

មែនទែនទៅ ខាងក្រុម ហ្គាតាម៉ាឡា គឺជាអ្នករកបានគ្រាប់បាល់នាំមុខមុននៅនាទីទី ៤ ដែលជាការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯង ដោយខ្សែការពារអាហ្សង់ទីន Lisandro Martinez ប៉ុន្តែក្រោយមកខាងក្រុមពពកស ក៏រកគ្រាប់បាល់វាយបកបាន ៤ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Lionel Messi ២ គ្រាប់នៅនាទីទី ១២ និង ៧៧ និង Lautaro Martinez ២ គ្រប់ដូចគ្នានៅនាទីទី ៣៩ (P) និង ៦៦៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ការប្រកួតពាន Copa America ២០២៤ គឺនឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែ មិថុនា ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៤ ខណៈក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ស្ថិតនៅក្នុងពូល A ជាមួយ ប៉េរូ, ឈីលី និង កាណាដា៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូហាយឡាយ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T