សូមចូលរួមរំលែកទុក្ខ អ្នកអង្គម្ចាស់ ស៊ីសុវត្តិ កុលឆ័ត ព្រះនត្តាក្សត្រាទួត នៃព្រះករុណា ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ព្រះបរមរាជានុកោដ្ឋ បានសុគត នូវព្រះជន្ម ៨១ព្រះវស្សា

//s9.kh1.co/c8/c8745d79b31e8f8c04c45000db59d22a3db731a3.png
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២៤ ១០ព្រឹក · មួយឆ្នាំមុន

អ្នកអង្គម្ចាស់ ស៊ីសុវត្តិ កុលឆ័ត ព្រះនត្តាក្សត្រាទួត នៃព្រះករុណា ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ព្រះបរមរាជានុកោដ្ឋ បានសុគត នូវព្រះជន្ម ៨១ព្រះវស្សា។

ភ្នំពេញ៖ អ្នកអង្គម្ចាស់ ស៊ីសុវត្តិ កុលឆ័ត ព្រះនត្តាក្សត្រាទួត នៃព្រះករុណា ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ព្រះបរមរាជានុកោដ្ឋ បានសុគត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៨១ វស្សា ដោយព្រះរោគាពាធ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះសព​ និងរៀបតម្កល់​ ប្រារព្ធពិធីបុណ្យតាមគន្លងប្រពៃណី​ព្រះពុទ្ធសាសនា​ នៅវត្តបុទុមវត្ថីរាជវររាម ។

 អ្នកអង្គម្ចាស់ ស៊ីសុវត្តិ កុលឆ័ត 
 អ្នកអង្គម្ចាស់ ស៊ីសុវត្តិ កុលឆ័ត 

អ្នកអង្គម្ចាស់ ស៊ីសុវត្តិ កុលឆ័ត ដែលត្រូវជាព្រះបុត្រា អ្នកអង្គម្ចាស់ក្សត្រា ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស អតិតនាយករដ្ឋមន្ត្រីខ្មែរ ( ២៥/កក្កដា/១៩៤៧ ដល់ថ្ងៃទី ២០/កុម្ភៈ/១៩៤៨) ជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ សុីសុវត្ថិ សុដារង្សី ( ជាព្រះរាជបុត្រីហ្លួង សុីសុវត្ថិ មុនីវង្ស និងព្រះអង្គម្ចាស់ក្សត្រីយ៍ សុីសុវត្ថិ សុីសុដា )

 អ្នកអង្គម្ចាស់ ស៊ីសុវត្តិ កុលឆ័ត 
 អ្នកអង្គម្ចាស់ ស៊ីសុវត្តិ កុលឆ័ត 

ក្រុមការងារខ្មែរឡូតសូមសម្តែងនវព្រះមរណ:ទុក្ខ ដ៍ក្រៀមក្រំជាមួយ អ្នកម្នាង ម៉ែន​ ចន្ទទេវី និងក្រុមព្រះញាតិ នៃព្រះសព ចំពោះការយាងសុគត របស់អ្នកអង្គម្ចាស់ ស៊ីសុវត្តិ កុលឆ័ត

សូមព្រះវិញ្ញាណក្ខន្ធ អ្នកអង្គម្ចាស់ បានយាងទៅកាន់ព្រះសុគតិភពកុំឃ្លៀងឃ្លាតឡើយ ។

ប្រភព៖ ក្រុមព្រះសុរិយា

https://s9.kh1.co/__image/w=650,h=472,q=100/eb/eb7894ae6bda80032ec68ef22540716d209aa15e.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T