យកបានមែនក៏មិនធម្មតាដែរ! Man City បានកំណត់មុខសញ្ញាគ្រូបង្វឹកឆ្នើមរូបនេះហើយស្រេច ដើម្បីមកជំនួសលោក Pep ឆ្នាំក្រោយ

//s9.kh1.co/84/843fd21f595917089b53c722ee8973a3f9157722.jpg
កីទ្បា

 ១១-មិថុនា-២០២៤ ២ល្ងាច · ២ ខែមុន

Man City បានកំណត់មុខសញ្ញាគ្រូបង្វឹកឆ្នើមរូបនេះហើយស្រេច ដើម្បីមកជំនួសលោក Pep ឆ្នាំក្រោយ

បរទេស៖ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាយ៉ាងហ្មត់ចត់លើគោលដៅបេក្ខភាពគ្រូបង្វឹកថ្មីដ៏មានសក្តានុពលម្នាក់ ដើម្បីមកជំនួសលោក Pep Guardiola នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola
លោក Pep Guardiola

ជាការពិតណាស់ លោក Pep Guardiola ចាប់តាំងពីមកកាន់តំណែងជាអ្នកចាត់ការរបស់ Man City នៅក្នុងឆ្នាំ ២០១៦ លោកពិតជាជួយឱ្យក្រុមរហស្សនាមមេឃខៀវមួយនេះជោគជ័យមែនទែន ជាក់ស្តែងក្នុងរយៈពេលកន្លងមកលោកបានជួយឱ្យពួកគេឈ្នះពាន Champions League ១ សម័យ, FIFA Club World Cup ១ សម័យ, Premier League ៦ សម័យ, UEFA Super Cup ១ សម័យ និងពានមួយចំនួនទៀត។

ប៉ុន្តែកាលពីពេលថ្មីនេះ បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៥៣​ ឆ្នាំបានប្រកាសជាផ្លូវការហើយ ថាលោកនឹងចាកចេញពី Man City នៅដំណាច់រដូវកាល ២០២៤-២០២៥ ខាងមុខ បន្ទាប់ពីកុងត្រារបស់លោកអស់សុពលភាព។

យោងតាមការចុះផ្សាយដោយសារព័ត៌ Football Transfers បានឱ្យដឹងថា លោក Xabi Alonso គ្រូបង្វឹកបច្ចុប្បន្នរបស់ Bayer Leverkusen ត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងដ៏ល្អបំផុតរបស់លោក Guardiola ហើយទន្ទឹមនឹងនេះពួកគេជឿថា អតីតខ្សែបម្រើរបស់ Real Madrid និង Liverpool រូបនេះ នឹងអាចដើរតាមគន្លងជោគជ័យរបស់លោក Guardiola ផងដែរ។

លោក Pep Guardiola និងលោក Xabi Alonso
លោក Pep Guardiola និងលោក Xabi Alonso

គួរបញ្ជាក់ថា លោក Xabi Alonso កាលពីរដូវកាល ២០២៣-២០២៤ លោកទើបតែជួយឱ្យ Bayer Leverkusen ឈ្នះពាន Bundesliga និងពាន German Cup ខណៈកុងត្រារបស់លោក គឺនៅសល់ជាមួយ Bayer Leverkusen ២ ឆ្នាំទៀត ពោលគឺដល់ឆ្នាំ ២០២៦៕

លោក Xabi Alonso
លោក Xabi Alonso

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T