អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Lee Sharpe បានទទូចឲ្យ ក្រុមបិសាចក្រហមចុះហត្ថលេខាយក ខ្សែប្រយុទ្ធស្លាប Michael Olise ឲ្យបានសម្រាប់រដូវកាលក្រោយ ពីព្រោះគេជាប្រភេទកីឡាករដែលក្រុមកំពុងត្រូវការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បន្ទាប់ពី Marcus Rashford និង Antony កំពុងធ្លាក់ទម្រង់លេងខ្លាំងនៅលើទីលាន និង Jadon Sancho កំពុងតែត្រូវបានក្លិបដាក់លក់ មានន័យថា Man UTD កំពុងតែត្រូវការកីឡាករក្នុងតំបន់ប្រយុទ្ធស្លាបខ្លាំងមែនដើម្បីមកពង្រឹងក្រុម ខណៈ Olise របស់ Crystal Palace ក៏តែងតែមានទំនាក់ទំនងក្នុងការផ្លាស់មកកាន់កីឡដ្ឋាន Old Trafford ផងដែរ។

ទាក់ទងនឹងរឿងខាងលើ លោក Lee Sharpe បាននិយាយថា៖
ខ្ញុំគិតថា Olise ជា ប្រភេទកីឡាករដែល Man UTD ត្រូវការ។ គាត់មានភាពច្នៃប្រឌិតជាមួយបាល់ និង តែងតែបង្កើតឱកាស និង មិនងាយខូចបាល់នោះទេ។ គាត់ក៏អាចរកគ្រាប់បាល់ជូនក្រុមបានផងដែរ៕

ប្រភព៖ metro