អត់ទុកទៀតទេ! ទីបំផុត Man UTD ប្រកាសតម្លៃដាក់លក់ Sancho នៅរដូវក្តៅនេះហើយ

//s9.kh1.co/5f/5f9fbc46b7db8a2235ea8c67841ec78cbc0296ac.jpg
កីទ្បា

 ១០-មិថុនា-២០២៤ ១០ព្រឹក · ២ ខែមុន

ទីបំផុត Man UTD ប្រកាសតម្លៃដាក់លក់ Sancho នៅរដូវក្តៅនេះហើយ

អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តក្នុងការដាក់លក់ Jadon Sancho ហើយក្នុងតម្លៃ ៤០លានផោន (ឬប្រមាណជា ៥១លានដុល្លារអាមេរិក) នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/45/452e324fc423d51fa191074a6cec355d72902f9d.png

ជាការពិតណាស់ Man UTD បានធ្វើការចុះហត្ថលេខានាំយក Sancho ពី Borussia Dortmund កាលពីឆ្នាំ ២០២១ ក្នុងតម្លៃ ៧៣លានផោន យ៉ាងណាក៏ដោយ កាលពីដើមរដូវកាល ២០២៣-២០២៤ កន្លងទៅនេះ ទំនាក់ទំនងគ្រូសិស្សរវាងលោក Ten Hag និង Sancho គឺត្រូវបានប្រេះឆា បន្ទាប់ពីអ្នកទាំងពីរបានប៉ះទង្គិចពាក្យសម្តីគ្នា ហើយចុងក្រោយ ដោយសារតែស្ថានភាពដ៏អាក្រក់បែបនេះ Man UTD ក៏បានសម្រេចចិត្តដាក់ រូបគេ ឱ្យ Dortmund ខ្ចីជើងរហូតដល់ចប់រដូវកាល។

https://s9.kh1.co/__image/w=650,h=366,q=100/3a/3a34823a6673f10525aed7e34467f97b6e246041.png

ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថា Man UTD គ្មានការសង្ស័យអ្វីច្រើនឡើយក្នុងការដាក់លក់ Sancho នាទីផ្សារដោះដូរកីឡាកររដូវក្តៅនេះក្នុងតម្លៃ ៤០លានផោន ដូច្នេះប្រសិនបើក្លិបណាចង់បានបោះលុយតែប៉ុណ្ណេះមក គឺ ក្រុមបិសាចក្រហមប្រគល់កីឡាករសញ្ជាតិអង់គ្លេសខាងលើជូនភ្លាម៕

https://s9.kh1.co/__image/w=650,h=813,q=100/b8/b8a9d7d44619cad03e2414ec1d6ab59a51880723.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T