បរទេស៖ ខ្សែបម្រើរបស់ Tottenham Hotspur កីឡាករ James Maddison នឹងមិនត្រូវបានដាក់បញ្ចូលក្នុងក្រុមកីឡាករ ២៦ នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិ អង់គ្លេស សម្រាប់ព្រឹត្តិការណ៍ Euro ២០២៤ នៅអាល្លឺម៉ង់ នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែបម្រើរបស់ Tottenham រូបនេះត្រូវបានលោក Gareth Southgate កោះហៅចូលក្នុងបញ្ជីឈ្មោះបណ្តោះអាសន្នសម្រាប់កីឡាករ ៣៣ ដំបូង ខណៈនៅក្នុងការប្រកួតមិត្តភាពដែលក្រុមតោកំណាចបានយកឈ្នះលើក្រុម បូស្នៀ ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃ ចន្ទ កន្លងទៅ គាត់ក៏បានចូលលេងផងដែរ។
ប៉ុន្តែគួរឱ្យសោកស្តាយ ដែលនៅថ្ងៃទី ៦ ខែ មិថុនា នេះ គាត់បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៧ នាក់ផ្សេងទៀត ដែលនឹងត្រូវកាត់ចេញពីក្រុម ស្របពេលដែលបញ្ជីឈ្មោះផ្លូវការចុងក្រោយ គេតម្រូវឱ្យសល់កីឡាករត្រឹមតែ ២៦ នាក់ប៉ុណ្ណោះ៕
ប្រភព៖ BBC