បរទេស៖ Neymar Jr. បានបង្ហាញការជឿជាក់ថា ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Vinicius Jr. ដែលជាមិត្តរួមសញ្ជាតិរបស់ខ្លួន គឺសក្តិសមនឹងឈ្នះពាន Ballon d'Or បំផុតនៅឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Neymar Jr. និង Vinicius](https://s9.kh1.co/__image/w=650,h=366,q=100/d6/d67e51459fece2c12f0338492d8e95ad2d4b5924.png)
ជាការពិតណាស់ បើយើងនិយាយពីគុណសម្បត្តិរបស់ Vinicius ឆ្នាំនេះ រូបគេពិតជាធ្វើបានច្រើនមែនទែន ដោយរូបគេបានជួយឱ្យ Real Madrid ឈ្នះពានធំៗដូចជា La Liga និង Champions League ជាដើម ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន UCL ទល់នឹង Dortmund កាលពីថ្ងៃអាទិត្យ ទី ២ ខែ មិថុនា កន្លងទៅ ខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល រូបនេះ ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ផងដែរ។
![Vinicius Jr.](https://s9.kh1.co/__image/w=650,h=366,q=100/23/237481d1e639d01980b5097eb64288c2991e7aaf.png)
ទាក់ទងនឹងរឿងខាងលើ Neymar បាននិយាយពី Vinicius យ៉ាងដូច្នេះថា៖
សម្រាប់ Vini ពិតណាស់ ខ្ញុំគិតថាពាន Ballon d'Or គឺជារបស់គាត់នៅថ្ងៃនេះ។ ខ្ញុំបានផ្ញើសារទៅគាត់ទាំងមុន និងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UCL។ គាត់គឺជាក្មេងប្រុសដែលខ្ញុំស្រឡាញ់ជាមួយនឹងទេពកោសល្យរបស់គាត់ គាត់ជាមិត្តភក្តិដ៏ល្អ ដែលបាល់ទាត់បានផ្តល់ឱ្យខ្ញុំ។ គាត់ពិតជាអ្នកដែលនឹងឈ្នះពាន Ballon d'Or ដ៏ពិតប្រាកដ៕
![Neymar Jr.](https://s9.kh1.co/__image/w=650,h=364,q=100/d2/d2596a934a4452d2af28923db7a3fbbbedf2de1e.png)
ប្រភព៖ ESPN