បរទេស៖ ជារឿងដ៏រំភើបសម្រាប់អ្នកគាំទ្រ Real Madrid ទីបំផុតនៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៤ នេះ ក្លិបរហស្សនាមអធិរាជសបានប្រកាសជាផ្លូវការហើយ អំពីការចុះកុងត្រាយកបាន Kylian Mbappe ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៥ ឆ្នាំរូបនេះផុតសុពលភាពកុងត្រាជាមួយក្លិបចាស់ Paris Saint-Germain។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមការបញ្ជាក់ដោយសារព័ត៌មាន Sky Sports បានឱ្យដឹងថា Mbappe ក្នុងការមកចូលរួមជាមួយ Real Madrid នេះ រូបគេបានចុះកុងត្រារយៈពេល ៥ ឆ្នាំក្នុងការស្នាក់នៅទឹកដី Santiago Bernabeu និងទទួលបានប្រាក់ពលម្មចំនួន ១៥ លានអឺរ៉ូ ឬប្រមាណជា (១៦.៣៥ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំបន្ទាប់ពីបង់ពន្ធរួចរាល់។

ក្រោយចុះកុងត្រាជាមួយ Real Madrid ដែលជាក្លិបក្នុងក្តីស្រមៃតាំងពីក្មេងរបស់ខ្លួនជាផ្លូវការ Mbappe បានលើកឡើងយ៉ាងដូច្នេះថា៖
ក្តីសុបិនបានក្លាយជាការពិតហើយ។ ខ្ញុំពិតជាសប្បាយចិត្ត និងមានមោទកភាពណាស់ដែលបានចូលរួមជាមួយក្លិបក្នុងក្តីស្រមៃរបស់ខ្ញុំ, Real Madrid៕
Un sueño hecho realidad.
— Kylian Mbappé (@KMbappe) June 3, 2024
Muy feliz y orgulloso de formar parte del club de mis sueños @realmadrid Es imposible explicar lo feliz y emocionado que me siento en este momento. Estoy impaciente por veros, Madridistas, y gracias por vuestro increíble apoyo.
¡Hala Madrid! 🤍🤍🤍
A… pic.twitter.com/YTumusAXT6
ប្រភព៖ Sky Sports