ម្នាយអើយ! Messi ព្រឹកមិញទាញស៊ុតពីលើដំបូលទូកមួយគ្រាប់ល្អដូចផ្កា (មានវីដេអូ)

//s9.kh1.co/8a/8a42fca0bb0544e6323d164ca3259119b88a7548.jpg
កីទ្បា

 ៣០-ឧសភា-២០២៤ ២ល្ងាច · មួយឆ្នាំមុន

Messi ព្រឹកមិញទាញស៊ុតពីលើដំបូលទូកមួយគ្រាប់ល្អដូចផ្កា

បរទេស៖ កាលពីព្រឹកមិញនេះ ត្រូវនឹងថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ ក្រុម Inter Miami បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Atlanta United នៅក្នុងការប្រកួតសប្តាហ៍ទី ១៧ នៃក្របខណ្ឌ Major League Soccer របស់ សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

នៅក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានស៊ុតបញ្ចូលទីពីលើដំបូលទូកមួយគ្រាប់យ៉ាងអស្ចារ្យឱ្យ Inter Miami នៅនាទីទី ៦២ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តាមរយៈគ្រាប់បាល់មួយគ្រាប់នេះ គឺមិនបានជួយឱ្យ I.Miami យកបានបីពិន្ទុនោះទេ ដោយ Atlanta United បានស៊ុតបញ្ចូលទីនាំមុខវិញរហូតទៅ ៣ គ្រាប់ឯណោះ ពោលក្រោយបញ្ចប់ ៩០ នាទីពេញគឺ Atlanta បានយកឈ្នះលើ I.Miami ក្នុងលទ្ធផល ៣-១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Inter Miami បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃលីគ MLS ក្រោយឆ្លងកាត់ ១៧ ប្រកួត ពួកគេឈ្នះ ១០ ស្មើ ៤ និងចាញ់ ៣ មាន ៣៤ ពិន្ទុ ចំណែក Atlanta វិញ កំពុងឈរនៅលេខរៀងទី ១២ ក្រោយឆ្លងកាត់ ១៥ ប្រកួត ពួកគេឈ្នះ ៤ ស្មើ ៤ និង ចាញ់ ៧ មាន ១៦ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T