ចុមយក្ស! Bayern កំពុងទាក់ទងទៅគ្រូបង្វឹកពុំសូវជោគជ័យរូបនេះ ដើម្បីមកដឹកនាំជំនួស Tuchel

//s9.kh1.co/2d/2d6b24bfe0dd0e46c2556100a0638c70ca2d6d78.jpg
កីទ្បា

 ២១-ឧសភា-២០២៤ ១ល្ងាច · ២ ខែមុន

Bayern កំពុងទាក់ទងទៅគ្រូបង្វឹកពុំសូវជោគជ័យរូបនេះ ដើម្បីមកដឹកនាំជំនួស Tuchel

បរទេស៖ ក្លិបយក្ស អាល្លឺម៉ង់ FC Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទងចង់បានគ្រូបង្វឹក Burnley លោក Vincent Kompany ទៅដឹកនាំជំនួសលោក Thomas Tuchel ដែលនឹងចាកចាកចេញពីទឹកដី Allianz Arena នៅរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Vincent Kompany
លោក Vincent Kompany

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Bayern Munich បានធ្វើការសម្រេចិត្ត ថានឹងជ្រើសរើសយកលោក Vincent Company ជាបេក្ខភាពគ្រូបង្វឹកថ្មីរបស់ពួកគេ។

ខណៈព័ត៌មានចុងក្រោយនេះ បានឱ្យដឹងថាលោក Kompany គឺបានទទួលទូរស័ព្ទដោយផ្ទាល់ហើយ ពីក្រុមប្រឹក្សាភិបាលរបស់ Bayern Munich ហើយលោក Kompany ឥឡូវនេះក៏បានបើកចិត្តចំពោះការចរចាការផ្ទេរផងដែរ។

គួរបញ្ជាក់ថា ក្នុងការដឹកនាំ Burnley កន្លងមក លោក Kompany ហាក់ធ្វើពុំសូវបានល្អប៉ុន្មាននោះទេ ដោយថ្មីៗនេះលោកទើបដឹកនាំ Burnley ឱ្យធ្លាក់ទៅកាន់លីគទី ២ របស់ អង់គ្លេស បន្ទាប់ពីឆ្លងកាត់ការប្រកួត ៣៨ ប្រកួត ពួកគេឈ្នះ ៥ ស្មើ ៩ និងចាញ់ដល់ទៅ ២៨ ប្រកួតឯណោះ និងឈរនៅលេខរៀងទី ១៩ នៃតារាងចំណាត់ថ្នាក់។

លោក Vincent Kompany
លោក Vincent Kompany

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T