បរទេស៖ វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល លោក Ronaldinho តែងតែកោតសរសើរចំពោះ Lionel Messi ថា ជា កីឡាករល្អបំផុតម្នាក់ ប៉ុន្តែ យ៉ាងណាក៏ដោយ រូបលោកមិនដែលចាត់ទុកកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ ជា កីឡាករល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពី Ronaldinho និង Messi ពួកគាត់ធ្លាប់បានលេងជាមួយគ្នាពីចន្លោះឆ្នាំ ២០០៤-២០០៨ និង ធ្លាប់បានបញ្ចូនបាល់ឲ្យគ្នាស៊ុតបញ្ចូលទីបានតែ ៩គ្រាប់ប៉ុណ្ណោះ ខណៈ គ្រាប់បាល់បញ្ចូលទីដំបូងគេបង្អស់របស់ Messi ជាមួយ Barcelona គឺ Ronaldinho ជា អ្នកបញ្ចូនបាល់ឲ្យ។

ទាក់ទងនឹងរឿងខាងលើ Ronaldinho បាននិយាយថា៖
ខ្ញុំមិនអាចនិយាយបានថា Messi ជា កីឡាករល្អជាងគេបានឡើយ ប៉ុន្តែគាត់ល្អជាងគេក្នុងរជ្ជកាលរបស់គាត់។ យើងមាន Maradona, Pele និង Ronaldo Nazario ជា កីឡាករល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ វាពិតជាពិបាកនិយាយណាស់ថា Messi ជា កីឡាករល្អជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់៕

ប្រភព៖ sportskeeda