ស្មោះស្ម័គ្រក្លិបណាស់! តារាឆ្នើមរូបនេះ សុខចិត្តបដិសេធសំណើផ្សេងៗ ព្រោះតែចង់លេងនៅ R.Madrid បន្តទៀត

//s9.kh1.co/8f/8f9b9138eb55287a57e4d80e04c56f5078c3bc5a.jpg
កីទ្បា

 ២១-ឧសភា-២០២៤ ១០ព្រឹក · ២ ខែមុន

តារាឆ្នើមរូបនេះ សុខចិត្តបដិសេធសំណើផ្សេងៗ ព្រោះតែចង់លេងនៅ R.Madrid បន្តទៀត

បរទេស៖ ខ្សែបម្រើចាស់វស្សា Luka Modric ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរបស់ក្លិបផ្សេងៗជាច្រើន ព្រោះតែខ្លួនចង់ស្នាក់នៅជាមួយ Real Madrid បន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/d9/d96b9ec414251ffd02784bb9b8a2db8ce0979c6d.png

ជាការពិតណាស់ ខ្សែបម្រើសញ្ជាតិ ក្រូអាត វ័យ ៣៨ ឆ្នាំរូបនេះត្រូវបាន Real Madrid ទិញយកពីក្រុម Tottenham Hotspur កាលពីឆ្នាំ ២០១២ កន្លងទៅ ខណៈក្រោយរួមរស់ជាមួយគ្នាបានរយៈពេល ១២ ឆ្នាំ ទីបំផុតនៅដំណាច់រដូវកាលនេះកិច្ចសន្យារបស់ Modric នឹងអស់សុពលភាពហើយ ប៉ុន្តែឥឡូវនេះលេចឮថារូបគេកំពុងចរចាបន្តកុងត្រាថ្មីជាមួយក្លិបអធិរាជសបន្ថែមទៀត។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថាទាំងភាគី Real Madrid និង Luka Modric ត្រូវបានគេរំពឹងថា ពួកគេនឹងបន្តរួមរស់ជាមួយគ្នានៅរដូវកាលកាលបន្ទាប់មួយរដូវកាលទៀត បន្ទាប់ពីកីឡាករក្រូអាតរូបនេះបានបដិសេធសំណើក្លិបផ្សេងៗច្រើន។

ប្រភពដដែលបានបន្ថែមថា ភាគីក្លិប និងកីឡាករនឹងធ្វើការប្រជុំជាមួយគ្នាម្តងទៀត ដើម្បីពិភាក្សាអំពីប្រាក់ខែ និងព័ត៌មានលម្អិតផ្សេងៗ ប៉ុន្តែសម្រាប់ Modric ផ្ទាល់ គាត់គឺមិនគិតលើប្រាក់ពលកម្មជាធំនោះទេ អ្វីដែលជាគោលបំណងរបស់គាត់ពេលនេះ គឺគាត់គ្រាន់តែចង់ស្នាក់នៅ Santiago Bernabeu បន្តទៀតប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=434,q=100/82/8220547647ed3af1814e5f576c7f2484a743f17b.png

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T