បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Manchester United បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Newcastle នៅក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៃក្របខណ្ឌ Premier League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Man UTD ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Newcastle ក្នុងលទ្ធផល ៣ ទល់នឹង ២។
ក្នុងនោះ ៣ គ្រាប់របស់ Man UTD គឺរកបានដោយ Kobbie Mainoo នៅនាទីទី ៣១, Amad Daillo នៅនាទីទី ៥៧ និង Rasmus Hojlund នៅនាទីទី ៨៤ ចំណែក ២ គ្រាប់របស់ Newcastle វិញ គឺរកបានដោយ Anthony Gordon នៅនាទីទី ៤៩ និង Lewis Hall នៅនាទីទី ៩០+២។
គួរបញ្ជាក់ថា ការប្រកួតនៅ Premier League គឺនៅសល់ត្រឹមតែមួយប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល ២០២៣-២០២៤ នេះហើយ ខណៈ Man UTD បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៨ ចំណែក Newcastle ឈរនៅលេខរៀងទី ៧។
សូមទស្សនាវីដេអូខាងក្រោម៖