អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានលើកឡើងថា ក្រុមរបស់លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីយកពានរង្វាន់ FA CUP ជូនអ្នកគាំទ្រឲ្យបានក្នុងរដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅថ្ងៃទី ២៥ ខែឧសភា ខាងមុខនេះ Man UTD នឹងមានភារកិច្ចសំខាន់ក្នុងការប្រកួតដណ្តើមពានរង្វាន់ FA CUP ទល់នឹង Manchester City ដែលនេះជាឱកាសចុងក្រោយរបស់ក្រុមបិសាចក្រហមក្នុងការស្តារមុខមាត់ឡើងវិញ និង លួងចិត្តអ្នកគាំទ្រ បន្ទាប់ពីក្រុមធ្វើមិនបានល្អទាល់តែសោះក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះ។

ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖
ការគាំទ្ររបស់អ្នកគាំទ្រយើង គឺ ពិតជាអស្ចារ្យណាស់។ រដូវកាលយើងមិនទាន់បញ្ចប់ទេ ពួកយើងនឹងទៅកីឡដ្ខាន Wembley។ ខ្ញុំសន្យានឹងអ្នករាល់គ្នា ថា កីឡាកររបស់យើងនឹងលះបង់អ្វីគ្រប់បែបយ៉ាងដើម្បីយកពានរង្វាន់ FA CUP មកកាន់កីឡដ្ឋាន Old Trafford៕

ប្រភព៖ Fabrizio Romano