ធាតុអាកាសប្រែប្រួល ប្រយ័ត្នភ្លើងទៀន! ឆ្លងចរន្តអគ្គិសនី លេបត្របាក់ឆេះផ្ទះពីរខ្នង ទាំងស្រុង នៅឬស្សីកែវ!

//s9.kh1.co/56/564f03a0ac70341b8ff86b3f43d76408f85daa73.jpg
សង្គម

 ០១-ឧសភា-២០២៤ ៩ព្រឹក · ២០ ថ្ងៃមុន

ធាតុអាកាសប្រែប្រួល សូមប្រុងប្រយ័ត្ន! ឆ្លងចរន្តអគ្គិសនី លេបត្របាក់ឆេះផ្ទះពីរខ្នង ទាំងស្រុង នៅឬស្សីកែវ!

ភ្នំពេញ៖ នៅវេលាម៉ោង​១០:១០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុច ផ្ទះលេខ ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះឆេះផ្ទះឈើលើថ្មក្រោម ទំហំ០៦ម៉ែត្រ X១១ម៉ែត្រ ចំនួន០១ខ្នង រួមទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុង ហើយឆេះរាលដាលដល់ផ្ទះឈើ ចំនួន ០១ខ្នងទៀតអស់ទាំងស្រុង រួមទាំងម៉ូតូម៉ាក Viva ពណ៌ខ្មៅចំនួន ០១គ្រឿង ឆេះរោលដល់ជញ្ជាំងផ្ទះវីឡាខូចខាត ២០% និងឆេះរោលដល់ជញ្ជាំងផ្ទះថ្មខូចខាត ១០%។

នៅម៉ោង១១:១៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប,រថយន្តអគ្គិភ័យបុរីវិមានភ្នំពេញចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេងស្បឺតចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

https://s9.kh1.co/__image/w=650,h=366,q=100/f9/f99a64cae003d217562e54e8abbf368854fac44f.jpg
https://s9.kh1.co/__image/w=650,h=488,q=100/e4/e4a0cdc258b9101a437fe1391f743afa6af1704d.jpg
https://s9.kh1.co/__image/w=650,h=488,q=100/7f/7f3a9479f78df47c424a9771fd65315e17ff723c.jpg
https://s9.kh1.co/__image/w=650,h=867,q=100/9e/9efc777c2c2184a6fcaff3a16db421ec89aad3f6.jpg
https://s9.kh1.co/__image/w=650,h=366,q=100/63/63ac0ef514c112191642cf7c1d21b263ab096a27.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9c/9c18da1288635564af9dd304ee56eefbbc9aa9a0.jpg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T