ហាន់ ជីអ៊ុន គ្រោងនឹងសម្ដែងរឿងភាគបុរាណថ្មី ជាមួយតារាប្រុសសាច់ចាំ Gong Yoo

//s9.kh1.co/0e/0ec19b984464e967588387a3f5767d82f7f6d668.jpg
តារា & កម្សាន្ដ

 ២៥-មេសា-២០២៤ ៨ព្រឹក · ១០ ថ្ងៃមុន

រឿងភាគនេះគឺជាប្រភេទរឿងភាគបែបបុរាណ ដែលនិពន្ធដោយលោក Noh Hee Kyung

កូរ៉េខាងត្បូង៖ យោងតាមប្រភពពី News1 បានបញ្ជាក់ឲ្យដឹងថា តារាសម្ដែងស្រីលំដាប់ទី១ប្រចាំប្រទេសកូរ៉េខាងត្បូង Song Hye Kyo ឬទស្សនិកជនស្គាល់ក្នុងនាមជា ហាន់ ជីអ៊ុន នោះនឹងសម្ដែងរឿងភាគថ្មីមួយ ជាមួយតារាប្រុស Gong Yoo ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Hye Kyo និង Gong Yoo
Song Hye Kyo និង Gong Yoo

រឿងភាគនេះគឺជាប្រភេទរឿងភាគបែបបុរាណ ដែលនិពន្ធដោយលោក Noh Hee Kyung ដែលធ្លាប់និពន្ធរឿងជាច្រើនដូចជា That Winter, The Wind Blows រឿង It's Okay, That's Love និង Our Blues ជាដើម ជាមួយនឹងអ្នកដឹកនាំរឿង Lee Yoon Jung ។

Song Hye Kyo និង Gong Yoo
Song Hye Kyo និង Gong Yoo

Gong Yoo កំពុងស្ថិតក្នុងដំណាក់កាលចរចាដើម្បីមកសម្ដែងរឿងភាគនេះហើយ តែយ៉ាងណាមិញពុំទាន់មានការប្រកាសផ្លូវការនៅឡើយទេ ប៉ុន្តែភ្នាក់ងាររបស់ Gong Yoo បានបញ្ជាក់ហើយថាកំពុងពិចារណា៕

Song Hye Kyo និង Gong Yoo
Song Hye Kyo និង Gong Yoo
Song Hye Kyo និង Gong Yoo
Song Hye Kyo និង Gong Yoo

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T