Taylor និង Gigi ដឹកដៃគូស្នេហ៍រៀងខ្លួន ដើរលេងជុំគ្នា ឡើងផ្អែមល្ហែម

//s9.kh1.co/e5/e50b6f6052ba1c08fe5d29692ce46007f76ce64a.jpg
តារា & កម្សាន្ដ

 ២៥-មេសា-២០២៤ ៨ព្រឹក · ៩ ថ្ងៃមុន

គូស្នេហ៍ទាំងពីរគូនេះ ត្រូវបានគេដឹងថាបានទៅកម្សាន្តនៅតំបន់ Carmel-by-the-sea ឯរដ្ឋកាលីហ្វ័រញ៉ា

អាមេរិក៖ យោងតាមការចុះផ្សាយរបស់ Page Six បានឲ្យដឹងថា តារាចម្រៀងផបដ៏ល្បីឈ្មោះ Taylor Swift ព្រមទាំងមិត្តប្រុស Travis Kelce បានទៅដើរលេងជាមួយនឹង Gigi Hadid និងគូស្នេហ៍លោក Bradley Coopers ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
Gigi Hadid និង Bradley Coopers
Gigi Hadid និង Bradley Coopers

គូស្នេហ៍ទាំងពីរគូនេះ ត្រូវបានគេដឹងថាបានទៅកម្សាន្តនៅតំបន់ Carmel-by-the-sea ឯរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយមានអ្នកបានឮពេលលោកស្រី Donna Kelce (ជាម្ដាយរបស់ Travis Kelce) និយាយថាកូនប្រុសនិង Taylor បានទៅដើរលេងជាមួយ Gigi និងគូស្នេហ៍។ ក្រៅពីនោះមានអ្នកគាំទ្រម្នាក់បានបង្ហើបថា គេបានប្រទះឃើញ Taylor និងគូស្នហ៍ញ៉ាំអាហារពេលល្ងាចនៅសណ្ឋាគារ La Bicyclette ទៀតផង។

គួរបញ្ជាក់ផងដែរថា ទាំង Taylor Swift និង Gigi Hadid សុទ្ធតែបានទាក់ទងគូស្នេហ៍ Travis Kelce និង Bradley Coopers កាលពីចុងឆ្នាំ២០២៣កន្លងទៅ ប៉ុន្តែពួកគេនៅតែរក្សាភាពផ្អែមល្ហែមរហូតអ្នកគាំទ្រនាំគ្នាច្រណែន៕  

Taylor Swift និង Travis Kelce
Taylor Swift និង Travis Kelce
Gigi Hadid និង Bradley Coopers
Gigi Hadid និង Bradley Coopers

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T