ទ្រាំលែងបាន! ចប់ការប្រកួតទល់នឹង Coventry ភ្លាម Hojlund បានរិះ_»គន់ពី Bruno ប្រាប់ទៅគ្រូ Ten Hag បែបនេះ

//s9.kh1.co/c1/c1199a4c3362ba10770c36c7e9ad0ad07c78f1d4.jpg
កីទ្បា

 ២៣-មេសា-២០២៤ ៤ល្ងាច · ១១ ថ្ងៃមុន

ចប់ការប្រកួតទល់នឹង Coventry ភ្លាម Hojlund បានត្អូញត្អែពី Bruno ប្រាប់ទៅគ្រូ Ten Hag បែបនេះ

បរទេស៖ ខ្សែប្រយុទ្ធ Rasmus Hojlund ត្រូវបានគេរាយការណ៍ថា បានទៅជួបអ្នកចាត់ការរបស់ Manchester United លោក Erik ten Hag ដោយផ្ទាល់ ហើយរូបគេបានត្អូញត្អែពីប្រធានក្រុម Bruno Fernandes ប្រាប់ទៅ បុរស ហូល្លង់ រូបនេះកំឡុងការប្រកួតទល់នឹងក្រុម Coventry កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rasmus Hojlund
Rasmus Hojlund

ជាការពិតណាស់ កាលពីថ្ងៃទី អាទិត្យទី ២១ ខែ មេសា កន្លងទៅ ក្រុមបិសាចក្រហម Man UTD បានយកឈ្នះទៅលើក្រុមមកពីលីគទី ២ Coventry ក្នុងលទ្ធផលទាំងប្រផិតប្រផើយនៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៤ ទល់នឹង ២។

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះ ដោយចាយពេល ១២០ នាទី Hojlund ក្នុងនាមជាខ្សែប្រយុទ្ធម្នាក់ គឺពុំបានរកបានគ្រាប់បាល់សូម្បីមួយគ្រាប់ ជារួម ៣ គ្រាប់របស់ Man UTD គឺរកបានដោយ Scott McTominay, Harry Maguire និង Bruno Fernandes។

Rasmus Hojlund, Bruno និង Ten Hag
Rasmus Hojlund, Bruno និង Ten Hag

ជុំវិញការខ្សត់គ្រាប់បាល់បែបនេះ គឺបានធ្វើឱ្យ Hojlund មិនសប្បាយចិត្តនោះទេ ហើយបញ្ហានេះគឺរូបគេបានដាក់បន្ទុកធ្ងន់ទៅលើ Bruno ដែលជាខ្សែបម្រើប្រយុទ្ធ មានតួនាទីចាំគាំទ្ររូបគេនៅខាងក្រោមទៅវិញ។

យោងតាមការចុះផ្សាយដោយកាសែត The Daily Mail បានឱ្យដឹងថា Hojlund បានស្កាត់ទៅជួបលោក Ten Hag ដោយផ្ទាល់ ហើយរូបគេបានត្អូញត្អែ និងរិះគន់ពី Bruno ប្រាប់ទៅបុរសសញ្ជាតិ ហូល្លង់ ថាខ្សែបម្រើព័រទុយហ្គាល់រូបនេះ មិនបានប៉ះ និងបញ្ជូនបាល់ឱ្យខ្លួនបានគ្រប់គ្រាន់នោះទេ៕

Rasmus Hojlund និង Ten Hag
Rasmus Hojlund និង Ten Hag

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T