ចុមយក្ស! អតីតគ្រូ R.Madrid និយាយត្រង់ៗ ថាដោយសារមូលហេតុនេះ Ronaldo ល្អអត់ដល់ Messi ទេ

//s9.kh1.co/96/968a14f01d3f3f06567334550712e87ea4e9ffaf.jpg
កីទ្បា

 ២៣-មេសា-២០២៤ ៣ល្ងាច · ១១ ថ្ងៃមុន

អតីតគ្រូ R.Madrid និយាយត្រង់ៗ ថាដោយសារមូលហេតុនេះ Ronaldo ល្អអត់ដល់ Messi ទេ

បរទេស៖ អតីតគ្រូបង្វឹក Real Madrid លោក Fabio Capello បានលើកឡើងត្រង់ៗថា Cristiano Ronaldo គឺមិនល្អដល់ Lionel Messi នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Leo Messi
Ronaldo និង Leo Messi

ជាការពិតណាស់ បើយើងនិយាយពីបាល់ទាត់ក្នុងសតវត្សន៍ទី ២១ នេះនរណាៗក៏ចាត់ទុក Ronaldo និង Messi ថាជាស្តេចបាល់ទាត់នាពេលបច្ចុប្បន្នដែរ ហើយជារឿយៗទាំងអ្នកគាំទ្រ គ្រូបង្វឹក និងអ្នកពាក់ព័ន្ធនឹងបាល់ទាត់ទាំងអស់តែងតែលើកយកអ្នកទាំង ២ នេះមកប្រៀបធៀបគ្នា ថានរណាល្អជាងនរណា។

យ៉ាងណាមិញ ចំពោះលោក Capello ដែលជាអតីតអ្នកចាត់ការ Real Madrid ចន្លោះពីឆ្នាំ ១៩៩៦-១៩៩៧ និង ២០០៦-២០០៧ ក៏បានចូលរួមលើការប្រៀបធៀបនេះដែរ ហើយជារួមលោកបានលើកឡើងថា Ronaldo គឺមិនល្អដល់ Messi នោះទេ។

ទាក់ទងនឹងរឿងខាងលើ លោក Capello បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

Cristiano Ronaldo គឺជាកីឡាករដ៏អស្ចារ្យ ជាអ្នករកគ្រាប់បាល់ដ៏អស្ចារ្យ គាត់បានឈ្នះពាន និងពាន Ballon d'Or ប៉ុន្តែគាត់គឺមិនអស្ចារ្យដូច Messi នោះទេ។ គាត់ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ ប៉ុន្តែគាត់មិនមែនជាមនុស្សពូកែនោះទេ៕

លោក Fabio Capello
លោក Fabio Capello
លោក Fabio Capello

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T