អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg
សង្គម

 ១៩-មេសា-២០២៤ ៩ព្រឹក · ១៣ ថ្ងៃមុន

បន្ទាប់ពី បានផ្ញើសាររំលែកទុក្ខនៅល្ងាចថ្ងៃទី១៨ ខែមេសា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានចាត់ឲ្យ អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំបុគ្គលិកជាន់ខ្ពស់ នៃគ្រួសារ Galaxy អញ្ជើញចូលបុណ្យសព មហាឧបាសកអ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ដែលត្រូវជាឪពុកបង្កើតរបស់លោកជំទាវ គឹម ចាន់ណា (ភរិយា អ្នកឧកញ៉ា លាង ម៉េង)និងត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង ដែលបានធ្វើមរណកាល កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទីព្រឹកក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា សូមសម្តែងនូវទុក្ខវិប្បយោគជាមួយ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារចំពោះការ បាត់បង់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម កេត អៀក) ជាឪពុកបង្កើត ឪពុកក្មេក ជីតា និងតាទួត ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៍ ដ៏ជ្រាលជ្រៅបំផុតចំពោះកូនៗ ចៅៗ ទាំងអស់ ដែលកន្លងមកក្នុង មួយជីវិតរបស់មហាឧបាសក តែងតែបានខិតខំចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានបុត្រធីតា និងចៅៗ ប្រកប ដោយ ទឹកចិត្ត សណ្តោសប្រណីដ៏ថ្លៃថ្លារហូតក្លាយជាបញ្ញាវ័ន្ត ជាថ្នាក់ដឹកនាំនិងជាធនធានមនុស្សដ៏មានតម្លៃ មាន គុណធម៌ សម្រាប់សង្គមជាតិកម្ពុជា។

រូបភាព
រូបភាព

ក្នុងវេលាប្រកបដោយសាមាន្យទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម កេត អៀក) បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូម អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងលោកជំទាវព្រមទាំងក្រុមគ្រួសារមេត្តា ទទួលនូវសាមាន្យចិត្តចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា ។

រូបភាព
រូបភាព

បច្ចុប្បន្ន សពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) កំពុងតម្កល់នៅគេហដ្ឋានលេខ២៣ ផ្លូវលេខ១៧ គំរោង២ បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា។

ដំណឹងនេះចាត់ទុកជាសេចក្តីគោរពអញ្ជើញដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសពដើម្បីចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពឲ្យបានគ្រប់ៗគ្នា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T