ខួបកំណើតភរិយាចូលវ័យ៥០ឆ្នាំ David Beckham បង្ហោះរូបភាព និងសារ​​ផ្អែមល្ហែមបែបនេះ

//s9.kh1.co/01/01af8728ea7dfeb0bfd89d4b0250c88dca7ed31d.jpg
តារា & កម្សាន្ដ

 ១៨-មេសា-២០២៤ ៩ព្រឹក · ១៣ ថ្ងៃមុន

ដើម្បីអបអរខួបកំណើតឈានចូលវ័យ៥០ឆ្នាំរបស់ភរិយាគឺលោកស្រី Victoria Beckham គឺលោក David បានបង្ហោះរូបភាពពីក្មេងមួយសន្លឹកដ៏គួរឲ្យស្រលាញ់របស់លោកស្រី

អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រុមគ្រួសារ Beckham ជាក្រុមគ្រួសារមួយដ៏មានឥទ្ធិពល មិនថាលើវិស័យកីឡា សិល្បៈ ឬវិស័យច្នៃម៉ូតនោះឡើយ ហើយជារឿយៗ David Beckham ជាមេគ្រួសារតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Beckham និងភរិយា 
David Beckham និងភរិយា 

ក្នុងនោះដើម្បីអបអរខួបកំណើតឈានចូលវ័យ៥០ឆ្នាំរបស់ភរិយាគឺលោកស្រី Victoria Beckham គឺលោក David បានបង្ហោះរូបភាពពីក្មេងមួយសន្លឹកដ៏គួរឲ្យស្រលាញ់របស់លោកស្រី ដែលជារូបភាពអ្នកគាំទ្រពុំដែលធ្លាប់ឃើញពីមុនមកឡើយ។

រូបថត David Beckhamបង្ហោះ 
រូបថត David Beckhamបង្ហោះ 

David Beckham បានសរសេរភ្ជាប់ជាមួយរូបថតនោះថា៖

រីករាយថ្ងៃកំណើតភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ... ក្នុងឱកាសនេះដែរ អ្នកគួរតែងាកមើលជីវិតកន្លងមកថាអ្នកបានសម្រេចបាន កសាងបានអ្វីខ្លះគឺ ជាអ្នកចម្រៀងផង ជាអ្នកជំនួញស្រីផង និងថែមទាំងបានរៀបការជាមួយ(អតីត)ប្រធានក្រុមជម្រើសជាតិអង់គ្លេសទៀត។ ប៉ុន្តែអ្វីដែលអ្នកសម្រេចបានជោគជ័យបំផុតគឺបង្រៀនណែនាំកូនៗរបស់យើង ស្រលាញ់ពួកយើងនិងបង្រៀនពួកគេ...ពួកគេស្រលាញ់អ្នករកកាត់ថ្លៃមិនបានទេ។ សូមឲ្យមានថ្ងៃល្អហើយអ្នកសមគួរនឹងទទួលបានគ្រប់យ៉ាង។

David Beckham 
David Beckham និងភរិយា 
David Beckham និងភរិយា 
David Beckham និងភរិយា 
David Beckham និងភរិយា 
David Beckham និងភរិយា 
David Beckham និងភរិយា 

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T