ឱ្យដល់៩លានហើយ តែ Taylor Swift នៅតែបដិសេធសំណើទៅ សម្ដែងនៅ អារ៉ាប់រួម

//s9.kh1.co/74/749aed5b9c5e952b1bc7becd24462b59e6f75994.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២៤ ៩ព្រឹក · ១៨ ថ្ងៃមុន

នាងបានបដិសេធមិនសម្ដែងនៅទីនោះនោះឡើយ។

អាមេរិក៖ តារាចម្រៀងរ៉េប Montana បាននិយាយថា តារាចម្រៀងស្រី Taylor Swift បានបដិសេធសំណើស្នើឲ្យទៅសម្ដែងនៅកម្មវិធីឯកជនមួយនៅអារ៉ាប់រួម បើទោះបីជាខាងកម្មវិធីបានផ្ដល់ទឹកប្រាក់ដល់នាងដល់ទៅ ៩លានដុល្លារក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift 
Taylor Swift 

តារាចម្រៀងរ៉េបម្នាក់នេះ បាននិយាយយ៉ាងដូច្នេះ បន្ទាប់ពីបានបង្ហោះរូបភាព Screenshot ពីការសន្ទនាមួយជាមួយខាងកម្មវិធីនោះ ដែលពួកគេចង់ជួលលោកទៅច្រៀងក្នុងតម្លៃ១លានដុល្លារ ហើយជួលតារាចម្រៀងស្រីម្នាក់ទៀតក្នុងតម្លៃ៩លានដុល្លារ កាលពីខែធ្នូឆ្នាំ២០២៣កន្លងទៅ។

តារាចម្រៀងរ៉េប Montana 
តារាចម្រៀងរ៉េប Montana 
សារដែលត្រូវបានទម្លាយ
សារដែលត្រូវបានទម្លាយ

Montana បានបង្ហើបថាតារាចម្រៀងស្រីម្នាក់នោះគឺ Taylor Swift នេះឯងប៉ុន្តែជាក់ស្ដែង នាងបានបដិសេធមិនសម្ដែងនៅទីនោះនោះឡើយ។

Taylor Swift 
Taylor Swift 

គួរបញ្ជាក់ផងដែរថា ការជួលតារាចម្រៀងល្បីៗទៅសម្ដែងនៅកម្មវិធីឯកជន មិនមែនជារឿងប្លែកទេព្រោះកាលពីឆ្នាំទៅ Rihanna ក៏បានចូលរួមសម្ដែងក្នុងពិធីរៀបការរបស់កូនប្រុសមហាសេដ្ឋីឥណ្ឌាផងដែរ៕  

Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 
Taylor Swift 

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T