ត្រួសៗ ករណីចោរចូលប្លន់ផ្ទះម្ចាស់ប្រ៊េន ឡាកាម៉ូ និង ឆក់យកអាយុជីវិតស្វាមី

//s9.kh1.co/6b/6b3dfb8f568d23a0e3a691f5867d3dfe6693634f.png
តារា & កម្សាន្ដ

 ១១-មេសា-២០២៤ ២ល្ងាច · ១៩ ថ្ងៃមុន

ករណីចោរចូលប្លន់ផ្ទះម្ចាស់ប្រ៊េន ឡាកាម៉ូ និង ឆក់យកអាយុជីវិតស្វាមី

ភ្នំពេញ៖ កាលពីថ្មីៗនេះ មានករណីដ៏រន្ធត់ ជុំវិញ ហេតុការណ៍ប្លន់ និង បាញ់សម្លាប់ ស្វាមីម្ចាស់ផលិតផល Lakamo ធ្វើឲ្យស្លាប់បាត់បង់ជីវិត។ យោងតាមប្រភពពីផេក Cambodia Queens បានឲ្យដឹងថា មានករណីចាប់ជម្រិត និងបានបា.ញ់សម្លា.ប់ ជនរងគ្រោះម្នាក់ ដែលជា ស្វាមីរបស់ អ្នកស្រី ដាលីស ស្លាប់នៅក្នុងផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ហេតុការណ៍មួយនេះ បានកើតឡើងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ កាលពីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ចំណែក ជនសង្ស័យ បន្ទាប់ពីបានបាញ់ទៅកាន់ជនរងគ្រោះហើយ ក៏បានបា.ញ់សម្លា.ប់ ខ្លួនឯងតាមក្រោយ។

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករង​ក្រុមហ៊ុន ព្រីមៀរ៍ ផាក ដែលជាស្វាមីរបស់ម្ចាស់ប្រ៊េន ឡាកាម៉ូ។ បើតាមប្រភពបានបង្ហើបឱ្យដឹងថា មានជនរងគ្រោះជាបុគ្គលល្បីក្នុងបណ្ដាញសង្គម Tik Tok ម្នាក់ ភ័យពេកលោតចុះទៅជុងរបងដែកបណ្ដាលឱ្យរបួសក្រោមចង្ការ បច្ចុប្បន្នបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ៕

ប្រភព៖ Cambodia Queens

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T