ថ្ងៃចូលឆ្នាំថ្មី គ្រួសារមានសុខសិរី ដោយសារភាពស្មោះត្រង់ និងយោគយល់គ្នា

//s9.kh1.co/72/729269a9d4b8d503f4f0f92bc2190e4e29dc9ef0.jpg
តារា & កម្សាន្ដ

 ១១-មេសា-២០២៤ ១ល្ងាច · ១៨ ថ្ងៃមុន

តារាលើបណ្ដាញសង្គម​ល្បីៗ ដូចជា កញ្ញា រាជនី, សេង ហួរ, កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថាសំបូរក្ដីស្រលាញ់​ក្នុង​​គ្រួសារ និង​សំបូរ​អ្នកតាមដាន​រាប់សែន​នាក់នៅលើបណ្តាញសង្គម បានបង្ហើបរូបមន្ដបង្កើតភាពផ្អែមល្ហែមក្នុងគ្រួសារ នៅក្នុងវីដេអូភាគនៅលើបណ្តាញសង្គមថ្មីៗនេះ។

តារាលើបណ្ដាញសង្គម​ល្បីៗ ដូចជា កញ្ញា រាជនី, សេង ហួរ, កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថាសំបូរក្ដីស្រលាញ់​ក្នុង​​គ្រួសារ និង​សំបូរ​អ្នកតាមដាន​រាប់សែន​នាក់នៅលើបណ្តាញសង្គម បានបង្ហើបរូបមន្ដបង្កើតភាពផ្អែមល្ហែមក្នុងគ្រួសារ នៅក្នុងវីដេអូភាគនៅលើបណ្តាញសង្គមថ្មីៗនេះ។ បវរកញ្ញា​ពិភពលោក​កម្ពុជា  (Miss World Cambodia) ​ឆ្នាំ ២០២១ កញ្ញា​ សារី សុ​វ​ត្តី គឺជាពិធីការនីនៃវីដេអូភាគទាំងនោះ។ តារាបណ្ដាញសង្គមទាំងនោះ​ និង​​អ្នកម៉ាក់​​ពួកគេ​បានរៀបរាប់អំពីចំណងគ្រួសារដ៏ពិសេសរបស់ពួកគាត់ អំពី អាហារប្រចាំត្រកូល និងល្បែងប្រពៃណីខ្មែរ។ អ្នកអាចមើលវីដេអូ​​នេះតាមរយៈបណ្ដាញ​​សង្គមរបស់​ពួកគេ ​លើគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា https://www.facebook.com/CocaColaKH និង​ទំព័រ Instagram: https://www.instagram.com/cocacola_kh

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/0e/0e60148ffe5ed97923df29f3940b34515bffb4a4.jpg
https://s9.kh1.co/__image/w=650,h=813,q=100/5a/5aec17f0bcce5f33020e0e18ee6fb1184b9258d4.jpg

តារាលើបណ្ដាញសង្គម ដូចជា កញ្ញា រាជនី, សេង ហួរ, កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថាប៉ិនប្រសប់ផ្នែក ម៉ូដសម្លៀកបំពាក់ ជីវិតស៊ីវីល័យ ម្ហូបអាហារ និងការបង្កើតមាតិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, TikTok, YouTube និង Instagram បានចែករំលែករូបមន្ដថែរក្សាចំណងគ្រួសារប្រកបដោយភាពស្និទ្ធស្នាលផ្អែមល្ហែម។ លោក ហេង វាសនា ប្រាប់ថាអ្វីដែលសំខាន់ គឺត្រូវបើកចិត្តនិយាយឲ្យស្មោះត្រង់ និងបង្ហាញពីក្តីស្រឡាញ់តាមកាយវិការ ដូចជា ការឱបរឹត និងថើបជាដើម។ រីឯ កញ្ញា រាជនី​ វិញបានរំលឹកថា ជីវិតសិល្បៈរបស់គាត់ ឈានដល់សព្វថ្ងៃ ក៏ដោយសារតែមានការជ្រោមជ្រែងពីគ្រួសារផងដែរ។ ចំណែក សេង ហួរ ឯណោះក៏បានរំឭកពីការលះបង់របស់អ្នកម៉ាក់ ដែលសុខចិត្តញុំាក្តាមប្រៃ ដើម្បីឲ្យកូនបានញុំាអាហារឆ្ងាញ់ៗ ដែលរំលេចឱ្យឃើញនូវទឹកចិត្តអ្នកម្ដាយចំពោះកូន។ កញ្ញា សាលីនដា បង្ហើបថា គ្រួសារចុះសម្រុងគ្នា ទាមទារឱ្យមានការយោគយល់ទាំងសងខាង។

https://s9.kh1.co/__image/w=650,h=813,q=100/f5/f55764e52d6563bc886a9a60c2757a5f06a35ec2.jpg
https://s9.kh1.co/__image/w=650,h=867,q=100/fd/fdc446ae7c7a378668bccf0725a5140c705a7757.jpg

បើនិយាយអំពីល្បែងប្រជាប្រិយវិញ លោក ហេង វាសនា និង សេង ហួរ ​ចូល​ចិត្តលេងបោះ​អង្គញ​់ដូចគ្នា។ ចំណែកឯ កញ្ញា រាជនី វិញចូលចិត្តវាយ​ក្អម ហើយ កញ្ញា សាលីនដា ចូលចិត្តលាក់កន្សែង។ ចំនុចមួយដែលតារាបណ្ដាញសង្គមទាំងនេះយល់ឃើញដូចគ្នានោះគឺថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេសប្រចាំឆ្នាំ ហើយពួកគេឲ្យតម្លៃទៅលើការចំណាយពេលវេលាស្វែងរកចំណង់ចំនូលចិត្តប្លែកៗតែដូចគ្នា។

https://s9.kh1.co/__image/w=650,h=867,q=100/2b/2b56c3bcb90ef754097a2bbe1d09191b421969a8.jpg
https://s9.kh1.co/__image/w=650,h=650,q=100/8c/8ca1471e1fba1e869b02ecaba0e7025dc41c5de1.jpg

ដោយយល់ឃើញ​ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏ពិសេស​ប្រចាំ​ឆ្នាំ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចាប់ផ្តើមយុទ្ធនាការ​លើកទឹកចិត្តយុវជន​សម័យ​ថ្មី​ (Gen Z) បង្កើន​ភាពស្និទ្ធស្នាល និងស្វែងរកចំណង់​ចំណូល​ចិត្ដ​រួមមួយ ដើម្បី​បង្កើត​បរិយាកាស​រីករាយ​ក្នុងក្រុម​គ្រួសារ​។ យុទ្ធនាការរបស់ កូកា-កូឡា ផ្តោតលើការ​បង្កើនបទពិសោធ​​ន៍ ស្និទ្ធ​ស្នាលជាមួយ​គ្នា​​ ជាពិសេសការ​ទទួលទាន​អាហារ​រួម​គ្នា​​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​​។

https://s9.kh1.co/__image/w=600,h=900,q=100/52/52a685c0edd465b95e93988cd41dfc6aa5888eef.jpg

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានដាក់តាំងបង្ហាញ​​គោមផ្កាយដែលដើរដោយថាមពលពន្លឺព្រះអាទិត្យនៅទីតាំងសំខាន់ៗទូទាំងប្រទេសកម្ពុជា។ យុទ្ធនាការ​​តាំង​គោម​ផ្កាយ​បាន​ចាប់​ផ្តើម​តាំងពីថ្ងៃ​ទី ​៩ ខែ​មីនាមកម្ល៉េះ។

https://s9.kh1.co/__image/w=650,h=650,q=100/2d/2dc8178e944002c14630d78375b0402983d42797.jpg

វីដេអូ​ចលនាលឿន​​ (time-lapse) នៃ​ចង្កៀងគោមផ្កាយ​បានផលិត និង​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៖ https://www.facebook.com/watch/?v=241886398947059៕

https://s9.kh1.co/__image/w=650,h=867,q=100/d0/d006196081abb5e62772a05b60af8906c7249641.jpg
https://s9.kh1.co/__image/w=650,h=1156,q=100/3d/3de0e27f7a55ce2ceee59083e3403ef62e06de0f.jpg

--

អំពីក្រុមហ៊ុន Coca-Cola

ក្រុម​ហ៊ុន​ Coca Cola (NYSE: KO) គឺ​ជា​ក្រុម​ហ៊ុន​ភេ​សជ្ជៈ​មួយ​ដែល​មាន​ផលិត​ផល​លក់​នៅ​ជាង​ ២០០ ប្រ​ទេស​​និង​តំ​បន់​។ ទិស​ដៅ​របស់​ក្រុម​ហ៊ុន​យើង​ខ្ញុំ​គឺ ផ្ដល់ភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាន​។ យើង​ខ្ញុំ​លក់ម៉ាកផលិតផល(brand)​និងប្រភេទភេសជ្ជៈដែល​មាន​តម្លៃ​រាប់ពាន់ ​ជាច្រើនទូទាំងពិភពលោក។ ម៉ាកផលិតផលប្រភេទភេ​សជ្ជៈ​មានជាតិ​ហ្គាស​ របស់​យើង​ខ្ញុំ​រួម​មាន​ Coca-Cola, Sprite និង​ Fanta។ ម៉ាកផលិតផលប្រភេទទឹក កីឡា​ កា​ហ្វេ​ និងតែ របស់​យើង​ខ្ញុំ​រួម​មានDasani​ smartwater  vitaminwater, Topo Chico, BODYARMOR, Powerade, Costa, Georgia, Gold Peak និងAyataka។​ ម៉ាកផលិតផលប្រភេទ​ទឹក​ផ្លែ​ឈើ​ ទឹក​ដោះ​គោ​ និង​​ភេ​សជ្ជៈ​ដែលប្រើវត្ថុធាតុដើមពីរុក្ខជាតិ​របស់​យើង​ខ្ញុំ​រួម​មាន​Minute Maid, Simply, innocent, Del Valle, fairlife និងAdeS។​ យើង​​តែងតែ​អភិវឌ្ឍភេសជ្ជៈរបស់យើងឲ្យកាន់តែប្រសើរឡើង​ ដោយធ្វើ​ការ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ភេ​សជ្ជៈ ​និងការនាំយក​ផលិត​ផល​ថ្មី​ៗមកជូនអតិថិជន​។ យើង​តែងខិតខំគិតពីការផ្តល់នូវវិជ្ជមាន ដល់ជីវិតមនុស្ស​ សហ​គមន៍​ និងភពផែនដី តាមរយៈ​ការផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់​ ការកែច្នៃសំបកវេច​ខ្ចប់ឡើងវិញ​ ការទិញវត្ថុធាតុដើមប្រកបដោយចីរភាព ​និង​ការកាត់​បន្ថយការបញ្ចេញសារធាតុកាបូន តាមរយៈគោលតម្លៃរបស់យើង​។ បើបូកបញ្ចូលជាមួយនឹងក្រុមហ៊ុន​ដៃ​គូ​ផលិតភេសជ្ជៈរបស់យើង​ យើងមាន​បុគ្គលិក​ជាង​ ៧ សែននាក់​ ជាហេតុជួយដល់សេដ្ឋកិច្ចពិភពលោកតាមរយៈការផ្តល់​ឱ​កាស​ការងារ​សម្រាប់ប្រជាពលរដ្ឋនៅ​មូល​ដ្ឋាន​។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.coca-colacompany.com ​និង​តាមដាន​យើង​ខ្ញុំ​នៅ​លើ Instagram, Facebook ​និង ​LinkedIn។​

--

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៦) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០ ភាគរយរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី ៥ លើពិភពលោកផ្អែកលើបរិមាណនៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន ១៨ មុខមាន ៩ ម៉ាកផលិតផល (9 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស ថាំស៍អាប់ឆាច សាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai) ដែលក្នុងនោះចែកចេញជា6ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling) តែ (Tea) ភេសជ្ជៈប៉ូវកំលាំង (Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង ៨៣០ នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង ៨.០០០ នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី ៩៩,៧ ភាគរយដែលក្នុងនោះ ស្ត្រីជាង ៦០ ភាគរយហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ ៣៧ ភាគរយ ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី ៥០ ភាគរយនៅត្រឹមឆ្នាំ ២០៣០ ។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ ២០៣០ យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន ១០០ ភាគរយស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន ៥០ ភាគរយនៃសំបកវេចខ្ចប់ផលិតផលរបស់យើង។ យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងច្រវ៉ាក់ផលិតកម្ម។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។

សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល [email protected]

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T