Taylor Swift បានក្លាយជាមហាសេដ្ឋី ដោយមានប្រាក់ចំណូលខ្ទង់ ១,១ពាន់លានដុល្លារ

//s9.kh1.co/5c/5cf34b47e9129c362eae6ea391a6d6dfdd1baccb.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២៤ ៩ព្រឹក · ៤ ខែមុន

ថ្មីៗនេះ តារាចម្រៀងស្រីវ័យ ៣៤ ឆ្នាំ Taylor Swift បានចូលរួម ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិចំនួន ១,១ ពាន់លានដុល្លារ។

បរទេស៖ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសាកន្លងទៅនេះ ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​មហាសេដ្ឋី​ថ្មី​ប្រចាំ​ឆ្នាំ​នេះ រួមមាន​ទាំង​តារា​ចម្រៀងស្រី Taylor Swift ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift
Taylor Swift

ក្នុងនោះ ទស្សនាវដ្តីបានសរសេរថា «អ្នកចំណូលថ្មីដ៏ល្បីបំផុតគឺ Taylor Swift ដែលដំណើរទេសចរណ៍ឆ្លងកាត់ទ្វីបទាំងប្រាំ បានបំបែកកំណត់ត្រាជាមួយនឹងការលក់បាន មួយពាន់លានដុល្លារ» ។

Taylor Swift
Taylor Swift

យោងតាមទស្សនាវដ្ដី Forbes ក៏បានបង្ហាញទៀតថា Taylor Swift គឺជាតារាចម្រៀងដំបូងគេ ដែលសម្រេចបាននូវទ្រព្យសម្បត្តិចំនួន ១០ ដោយផ្អែកលើតន្ត្រី និងផលិតផលទេសចរណ៍តន្រ្តីតែប៉ុណ្ណោះ ព្រមទាំងបានបញ្ជាក់ថា៖

តារាចម្រៀងប៉ុបវ័យ ៣៤ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១,១ ពាន់លានដុល្លារ ដោយផ្អែកលើចំណូលពីដំណើរកម្សាន្តតន្ត្រី តម្លៃកាតាឡុក និងផលប័ត្រវិនិយោគអចលនទ្រព្យ។

Forbes
Taylor Swift
Taylor Swift

កាលពីឆ្នាំមុន ទស្សនាវដ្ដី Billboard បានរាយការណ៍ថា Taylor ទទួលបានចំណូលពីសំបុត្រទស្សនាប្រហែល ៩០០ លានដុល្លារអាមេរិក ពីកម្មវិធី The Eras Tour នៅសហរដ្ឋអាមេរិក (៣,៣ លានសំបុត្រក្នុង ៥៣ កម្មវិធី)។ ជាមួយនឹងការសម្តែងចំនួន ១៣ បន្ថែមទៀតនៅអាមេរិកឡាទីន តារាចម្រៀងរូបនេះ ទំនងជាអាចរកចំណូលបន្ថែមពី ៦០ លានទៅ ៧៥ លានដុល្លារ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T