ធនធានម្នាក់ទៀត! ណែនាំឱ្យស្គាល់យុវជនកូនកាត់ម្នាក់មានវ័យទើបតែ១៧ឆ្នាំ ដែលកំពុងលេងនៅលីគ នូវែលសេឡង់

//s9.kh1.co/bc/bc2a8be5adbeea6c0275c02c64d4f82bb7b4cc22.jpg
កីទ្បា

 ០២-មេសា-២០២៤ ៤ល្ងាច · ៤ ខែមុន

ណែនាំឱ្យស្គាល់យុវជនកូនកាត់ម្នាក់មានវ័យទើបតែ១៧ឆ្នាំ ដែលកំពុងលេងនៅលីគ នូវែលសេឡង់

កម្ពុជា៖ ថ្មីៗនេះហាក់មានការចាប់អារម្មណ៍ខ្លាំងចំពោះកីឡាករបាល់ទាត់ម្នាក់ទៀត ដែលជាកីឡាករវ័យក្មេងកូនកាត់ ខ្មែរ-នូវែលសេឡង់ ដែលកំពុងលេងនៅក្លិប Melville United នៃលីគរបស់ប្រទេស នូវែលសេឡង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lucca Lim
 Lucca Lim

កីឡាករខាងលើគេមានឈ្មោះថា Lucca Lim ត្រូវជាប្អូនប្រុសបង្កើតរបស់ លឹម អារុណ (កីឡាការក្លិប Tiffy Army) បច្ចុប្បន្នគេមានវ័យ ១៧ ឆ្នាំ កម្ពស់ ១.៨២ ម៉ែត្រ ជំនាញជើងស្តាំ និងលេងតួនាទីជាខ្សែបម្រើ ហើយបច្ចុប្បន្នគេកំពុងលេងឱ្យក្លិប Melville United នៃលីគកំពូល នូវែលសេឡង់។

គួរបញ្ជាក់ថា Lucca Lim បានកើតនៅក្នុងប្រទេស ថៃ គេមានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិ នូវែលសេឡង់, នេះបើតាមប្រភពដែលបានបង្ហោះនៅលើគណនី IG របស់ Lucca ផ្ទាល់៕

 Lucca Lim
 Lucca Lim
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T