បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានចុចឈ្មោះកីឡាករឆ្នើមជំនាន់ក្រោយ ៤ នាក់ ថាជាកីឡាករអាចមានសមត្ថភាពឈ្នះពាន Ballon d'Or នាពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Leo Messi](https://s9.kh1.co/__image/w=650,h=366,q=100/0f/0f595c677a3a1a137715a059d55529514239df7c.png)
ជាការពិតណាស់ បច្ចុប្បន្នេះនេះកំពុងមានកីឡាករក្មេងៗ ដែលមានសមត្ថភាពលេចធ្លោរជាច្រើននៅក្នុងវិស័យកីឡាបាល់ទាត់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Messi បានចុចឈ្មោះយកកីឡាករត្រឹមតែ ៤ នាក់ប៉ុណ្ណោះ ដែលគាត់គិតថា អាចឈ្នះពាន Ballon d'Or នាពេលអនាគតបាន ហើយក្នុងនោះសូម្បីតែ Jude Bellingham ខ្សែបម្រើប្រយុទ្ធកំពុងឡើងជើងរបស់ Real Madrid ក៏គ្មានឈ្មោះដែរ។
យ៉ាងណាមិញ ក្នុងចំណោមកីឡាករទាំង ៤ រូប ដែលខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or ៨ សម័យបានជ្រើសរើស ក្នុងនោះមានដូចជា Erling Haaland, Kylian Mbappe, Vinicius Jr. និង Lamine Yamal៕
![Erling Haaland](https://s9.kh1.co/__image/w=650,h=366,q=100/18/18129f28734b246319a9266267afed4e25bd54fc.png)
![Kylian Mbappe](https://s9.kh1.co/__image/w=650,h=364,q=100/9a/9ac94934c6e4ddc1478165d006432117c4d2b3fb.png)
![Vinicius Jr.](https://s9.kh1.co/__image/w=650,h=416,q=100/52/526e5cea87027084b515e3e6b0862ec1ea17ba81.png)
![Lamine Yamal](https://s9.kh1.co/__image/w=650,h=366,q=100/cb/cbc28f69c50ee383ba27094e0a617667e46c7f42.png)
ប្រភព៖ Sportbible