ចុមយក្ស! លោក Keane បានចេញមុខព្រលះកីឡាករ Man City រូបនេះ ថាសមត្ថភាពគេអ..ន់ដូចកីឡាករលេងនៅលីគទី២

//s9.kh1.co/89/89395d1dc270a2cbc941e148d2161281c7f04837.jpg
កីទ្បា

 ០១-មេសា-២០២៤ ២ល្ងាច · ៤ ខែមុន

លោក Keane បានចេញមុខព្រលះកីឡាករ Man City រូបនេះ ថាសមត្ថភាពគេអ..ន់ដូចកីឡាករលេងនៅលីគទី២

បរទេស៖ អតីតខ្សែបម្រើការពាររបស់ Manchester United លោក Roy Keane បានធ្វើការរិះគន់ធ្ងន់ៗទៅលើខ្សែប្រយុទ្ធឆ្នើម Erling Haaland បន្ទាប់ពី Manchester City ស្មើគ្នាជាមួយនឹងក្រុមកាំភ្លើងធំ Arsenal កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ កាលពីយប់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៤ ម្សិលមិញនេះ ក្រុម Man City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុម Arsenal នៅក្នុងការប្រកួតសប្តាហ៍ទី ២៩ នៃក្របខណ្ឌ Premier League ប៉ុន្តែក្រោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមស្មើគ្នា​ ០-០ ប៉ុណ្ណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្រោយបញ្ចប់ការប្រកួត លោក Keane ដែលជាអតីតខ្សែបម្រើរបស់ Man UTD បាននិយាយពី Haaland ប្រាប់កាសែត Sky Sports យ៉ាងដូច្នេះថា៖

កម្រិតនេះ នៅក្នុងជំនាន់លេងរបស់គាត់ គឺពិតជាអន់ខ្លាំងណាស់។ មិនមែនត្រឹមតែថ្ងៃនេះទេ, ទទួលស្គាល់ថាការបញ្ចប់ទី, ការប្រើក្បាល មិនថាអ្វីក៏ដោយ...នៅខាងមុខទីគាត់គឺបញ្ចប់ទីបានល្អជាងគេនៅក្នុងលោក ប៉ុន្តែការលេងទូទៅរបស់គាត់ សម្រាប់កីឡាករបែបនេះ គឺពិតជាអន់ណាស់។ គាត់គួរតែកែលម្អវា។ សមត្ថភាពរបស់គាត់ គឺស្ទើរតែដូចកីឡាករលេងនៅលីគទី ២ ទៅហើយ៕

លោក Roy Keane
លោក Roy Keane
លោក Roy Keane

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T