ដាក់ចំៗ មិនសំចៃមាត់ Billie Eilish និយាយដៀមដាមដល់ Taylor Swift ពាក់ព័ន្ធនឹងការខ្ជះខ្ជាយអាល់ប៊ុម

//s9.kh1.co/ad/ad9ba1036de99e3f031fdb1eb382b44caa1f24bc.png
តារា & កម្សាន្ដ

 ៣០-មីនា-២០២៤ ៩ព្រឹក · មួយខែមុន

Billie Eilish បាននិយាយដៀមដាមទៅកាន់តារាចម្រៀងជើងចាស់ Taylor Swift។

កម្សាន្ត៖ កាលពីថ្មីៗនេះ តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាចម្រៀង Pop វ័យក្មេងដ៏ជោគជ័យ Billie Eilish បាននិយាយដៀមដាមទៅកាន់តារាចម្រៀងជើងចាស់ Taylor Swift ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ដោយនាងមិនខ្លាចក្រែងចិត្តនោះទេ និយាយចំៗតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Billie Eilish
 Billie Eilish

Billie Eilish បានបង្កឱ្យមានការចាប់អារម្មណ៍ បន្ទាប់ពីនាងបានរិះគន់មិត្តរួមអាជីពក្នុងវិស័យតន្ត្រីជុំវិញវិធីសាស្ត្រនៃការលក់ដ៏ "ខ្ជះខ្ជាយ" របស់ពួកគេក្នុងការចេញផ្សាយអាល់ប៊ុម vinyl ជាច្រើន ដើម្បីតែបង្កើនការលក់។ ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ Billboard ដែរ Billie បានបញ្ចេញមតិថា

 Billie Eilish
 Billie Eilish

សិល្បករដ៏ធំៗដែលមានឥទ្ធិពលមួយចំនួននៅក្នុងពិភពលោក បានបង្កើតអាល់ប៊ុម vinyl ផ្សេងៗ គ្នាចំនួន 40 f****** ដែលមានលក្ខណៈពិសេសប្លែកពីគេ ដើម្បីឲ្យតែអ្នកបន្តទិញបន្ថែមទៀត។

Billie Eilish
 Billie Eilish
 Billie Eilish

ជាមួយគ្នានេះដែរ Billie Eilish មិនបាននិយាយឈ្មោះ Taylor Swift ឬសិល្បករណាមួយនោះទេ ប៉ុន្តែអ្នកគាំទ្របានបកស្រាយមតិរបស់នាងថា ជាការជេរប្រមាថចំពោះអ្នកចម្រៀង Love Story ខណៈដែល Taylor បានចេញអាល់ប៊ុម vinyl ជាច្រើនកន្លងមក។

 Taylor Swift
 Taylor Swift

គួរបញ្ជាក់ផងដែរថា vinyl គឺជាថាសចម្រៀងមួយ ដែលគេយកវាទៅចាក់ស្ដាប់នៅក្នុងម៉ាស៊ីនចាក់ឌីស ហើយបច្ចុប្បន្នគឺគេមិននិយាយប្រើប្រាស់នោះទេ ព្រោះតែវាមានលក្ខណៈបុរាណ ដោយសម័យអេឡិចត្រូនិចនេះ គេចាក់ចម្រៀងស្ដាប់តាមរយៈទូរស័ព្ទតែប៉ុណ្ណោះ៕

ប្រភព៖​ mailonline

 Taylor Swift
 Taylor Swift
 Taylor Swift
 Taylor Swift
 Taylor Swift
 Taylor Swift
អាល់ប៊ុម vinyl របស់ Taylor Swift
អាល់ប៊ុម vinyl របស់ Taylor Swift
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T