បើកភ្នែកឡើងមិនមែនជាសុបិន្តទេ វណ្ណដា និង ជី ដេវីត ត្រូវគ្នាវិញហើយ ចាប់ដៃគ្នាទាំងស្នាមញញឹម ចុះហ្វេនៗ? (មានវីដេអូ)

//s9.kh1.co/38/38c5a49942224b4c2ef4ab031b8511889c22ee58.png
តារា & កម្សាន្ដ

 ២៩-មីនា-២០២៤ ៩ព្រឹក · មួយខែមុន

ទីបំផុតអ្វីដែលអ្នកទាំងអស់គ្នាចង់ឃើញពេលនេះកើតឡើងហើយ វណ្ណដា និង ជីដេវីត ចាប់ដៃគ្នា ត្រូវគ្នាវិញ។

កម្សាន្ត៖ កាលពីយប់មិញនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមជុំវិញតារារ៉េបដ៏ល្បីល្បាញ២ដួងគឺ លោក ជី ដេវីត និង លោក វណ្ណដា បានចាប់ដៃសម្រុះសម្រួលគ្នា និង​បាននិយាយសំណេះសំណាលគ្នាផងដែរ។ ជាមួយគ្នានេះ តារារ៉េបទាំងពីរ បានចូលរួមពិធីមង្គលការរបស់លោក ហេង សុខវិសាល និង ជា​ ស្រីនា កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
G-Devith
G-Devith

បើយោងតាមរូបភាពពី ស្រីតា ដែលមានគណនីហ្វេសប៊ុក Alex Conan Real បានចែករំលែករូបភាព G-Devith និង​ វណ្ណដា ចាប់ដៃគ្នាទាំងញញឹម ហើយស្រីតាថែមទាំងបានបញ្ជាក់ទៀតថា បង្ហោះចេញពីស្រីតានេះជាពត៌មានពិតៗមិនមែនកាត់តទេ។

វណ្ណដា
វណ្ណដា

ទន្ទឹមនឹងនោះ អ្នកគាំទ្ររបស់តារាទាំង២ដួងនេះ នាំគ្នាបង្ហាញការភ្ញាក់ផ្អើលប្រៀបដូចជាសុបិន្ត ព្រោះពួកគេក៏ធ្លាប់ស្រម៉ៃចង់ឃើញ G-Devith និង​ វណ្ណដា ត្រូវគ្នាវិញដែរ។ គួរបញ្ជាក់ផងដែរថា កន្លងទៅនេះ គេតែងតែឃើញការទាស់សម្ដីគ្នារវាងអ្នកគាំទ្រទាំងសងខាង ពាក់ព័ន្ធទៅនឹងការរ៉េបឌឺដង ក៏ដូចជាការមិនចុះសម្រុងគ្នារវាង Rapper ទាំង២ ដែលបង្កឲ្យអ្នកគាំទ្រតែងតែចេញមុខប៉ះសម្ដីគ្នាប្រកាន់យកត្រូវរៀងខ្លួន៕

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
G-Devith
G-Devith
ងួន ចាន់ដេវីតវណ្ណដា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T