ប្រវត្តិសាស្ត្រ Kpop តារាប្រុសសង្ហាររូបនេះ លក់បានត្រឹមតែ៩អាល់ប៊ុមប៉ុណ្នោះ តែបែរជាត្រូវគេសរសើរវិញ

//s9.kh1.co/01/0188c1dd77d5b25647bcfa61ea649b5c040b2417.png
តារា & កម្សាន្ដ

 ២៨-មីនា-២០២៤ ៩ព្រឹក · មួយខែមុន

តារាចម្រៀង Kpop រូបនេះ បែរជាបង្កើតប្រវត្តិសាស្ត្រថ្មី ដោយលក់អាល់ប៊ុមបានតិចជាងគេក្នុងប្រវត្តិសាស្ត្រ។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារា Kpop ត្រូវបានគេដឹងថា នៅពេលដែលចេញអាល់ប៊ុមចម្រៀងថ្មីម្ដងៗ តែងតែមានអ្នកគាំទ្រនាំគ្នាទិញអាល់ប៊ុមរាប់ម៉ឺនរាប់ពាន់ដុំ។ ដោយឡែក តារាចម្រៀង Kpop រូបនេះ បែរជាបង្កើតប្រវត្តិសាស្ត្រថ្មី ដោយលក់អាល់ប៊ុមបានតិចជាងគេក្នុងប្រវត្តិសាស្ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hello Gloom 
Hello Gloom 

យោងតាមប្រភពបានឲ្យដឹងថា តារាប្រុស Ungjae ដែលគេស្គាល់ថា Hello Gloom បានចេញអាល់ប៊ុមចម្រៀងថ្មីកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ហើយសរុបមកដល់ថ្ងៃនេះ អាល់ប៊ុមចម្រៀងរបស់លោក លក់បានត្រឹមតែ៩ដុំប៉ុណ្នោះ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

Hello Gloom 
Hello Gloom 

ផ្ទុយទៅវិញ Hello Gloom មិនបានអៀនខ្មាស់នឹងការដែលខ្លួនលក់អាល់ប៊ុមបានតិចនោះទេ លោកថែមទាំងបានបង្ហោះសារនៅក្នុង X(Twitter) អរគុណទៅដល់អ្នកគាំទ្ររបស់លោក ដែលបានជួយទិញ បើទោះបីជាលក់បានមិនដល់១០ដុំក៏ដោយ​​ ដោយក្នុងនោះលោកបានសរសេរសារថា៖

Damn, ប៉ុន្តែ​អរគុណ​អ្នក​គាំទ្រ​ជា​ខ្លាំង​សម្រាប់​ការ​ទិញ​អាល់ប៊ុម​របស់​ខ្ញុំ​។ តាមពិតខ្ញុំមិនខ្មាសគេទេ។ ពួកគេ(ក្រុមការងារ) ផលិតចម្រៀង និងវីដេអូចម្រៀងរបស់យើងបានល្អណាស់ សូមទស្សនាទាំងអស់គ្នា។ ខ្ញុំជឿថាពួកគេទាំងអស់គ្នានឹងចូលចិត្តវា។

Hello Gloom
Hello Gloom 
Hello Gloom 

តាមរយៈការបង្ហោះសារអគុណដោយគ្មានភាពអៀនខ្មាស់បែបនេះ បានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត និង កោតសរសើរទៅដល់អត្តចរិតដ៏វិជ្ជមានរបស់ Hello Gloom ជាខ្លាំង ហើយពួកគេក៏នាំគ្នាចូលទៅស្ដាប់ចម្រៀងរបស់លោក ហើយសរសើរថាពិរោះមិនដាច់ពីមាត់៕

Hello Gloom 
Hello Gloom 
Hello Gloom 
Hello Gloom 
Hello Gloom 
Hello Gloom 
MAMACITA
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T