បរទេស៖ អ្នកចាត់ការរបស់ Barcelona លោក Xavi Hernandez ត្រូវបានគេរាយការណ៍ថា អាចនឹងទៅដឹកនាំក្លិបអ្នកមានមួយនៅ Premier League នៅពេលដែលលោកចាកចេញពី Barcelona នៅរដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីខែ មករា កន្លងទៅ បន្ទាប់ពីដឹកនាំ Barcelona ពុំសូវទទួលបានលទ្ធផលល្អ លោក Xavi បានប្រកាសជាផ្លូវការហើយ ថាលោកនឹងចាកចេញពីទឹកដី Camp Nou នៅដំណាច់រដូវកាលនេះ។
យ៉ាងណាមិញ លោក Xavi ឥឡូវនេះកំពុងតែមានទំនាក់ទំនងក្នុងការទៅដឹកនាំក្លិបធំមួយនៅ Premier League ហើយបើតាមការចុះផ្សាយដោយ HITC បានឱ្យដឹងថា ក្លិប Newcastle បច្ចុប្បន្នកំពុងតែបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ្នកចាត់ការសញ្ជាតិ អេស្ប៉ាញ វ័យ ៤៤ ឆ្នាំ ដើម្បីមកជំនួសលោក Eddie Howe នៅរដូវកាលក្រោយ៕

ប្រភព៖ Sportbible