មិនតុបតែងមុខក៏នៅតែស្អាត! Lisa បានទៅមើលការប្រកួតបាល់ទាត់ រវាងថៃនិងកូរ៉េខាងត្បូង

//s9.kh1.co/aa/aab45598aa28c150a702f331c053a71fc29a8150.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២៤ ៨ព្រឹក · មួយខែមុន

គេបានប្រទះឃើញថា Lisa បានទៅទស្សនាការប្រកួតបាល់ទាត់ នៅវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នៅតំបន់អាស៊ី រវាង ថៃ និងកូរ៉េខាងត្បូង

ថៃ៖ Lisa គឺមិនត្រឹមតែជាតារាចម្រៀង ពូកែទាំងច្រៀងនិងរាំដ៏មានទេពកោសល្យ ក្នុងក្រុមចម្រៀងនារី BLACKPINK ទេតែពេលនេះនាងក៏ជាម្ចាស់ផលិតកម្ម LLOUD ផងដែរ ហើយបន្ទាប់ពីចែកផ្លូវជាមួយ YG Entertainment រួចមក គេតែងតែឃើញនាងឧស្សាហ៍បង្ហាញមុខនៅក្នុងកម្មវិធីនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa 
Lisa 

ជាក់ស្ដែង កាលពីថ្ងៃទី២៦ខែមីនាកន្លងទៅនេះ គេបានប្រទះឃើញថា Lisa បានទៅទស្សនាការប្រកួតបាល់ទាត់ នៅវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នៅតំបន់អាស៊ី រវាង ថៃ និងកូរ៉េខាងត្បូង ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Rajamangala ។

ក្នុងនោះ Lisa បានលើកក្រណាត់គាំទ្រការប្រកួតទាំង ថៃនិង កូរ៉េខាងត្បូង អមជាមួយនឹងមិត្តៗរបស់នាង ដោយគេឃើញថានាងបានជជែកពីការប្រកួតនិងទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍។

គេសង្កេតឃើញថា Lisa មិនបានតុបតែងមុខនោះឡើយនិងទម្លាក់សក់ខ្លីរបស់នាងមកធម្មតាព្រមទាំងស្លៀក ខោខោប៊យពណ៌ប្រផេះនិងអាវពណ៌ស មើលទៅសាមញ្ញតែស្រស់ស្អាត៕  

Lisa 
Lisa 
Lisa 
Lisa 
Lisa 
Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T