បារម្ភពីសិស្សច្បង! Hojlund បានទទូចសុំចិត្តលោក Ten Hag ឱ្យផ្តល់ឱកាសដល់កីឡាកររូបនេះចូលលេងឱ្យបានច្រើន

//s9.kh1.co/55/554d3e03413f58a1325e1f8acddbd946c285800b.jpg
កីទ្បា

 ២៦-មីនា-២០២៤ ៣ល្ងាច · មួយខែមុន

Hojlund បានទទូចសុំចិត្តលោក Ten Hag ឱ្យផ្តល់ឱកាសដល់កីឡាកររូបនេះចូលលេងឱ្យបានច្រើន

បរទេស៖ ខ្សែប្រយុទ្ធ Rasmus Hojlund បានបានស្នើសុំទៅកាន់អ្នកចាត់ការលោក Erik ten Hag ដើម្បីផ្តល់ឱកាសឱ្យខ្សែបម្រើ Christian Eriksen ទទួលបាននាទីលេងឱ្យបានច្រើនជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rasmus Hojlund
Rasmus Hojlund

ជាការពិតណាស់ នៅរដូវកាលនេះ Eriksen ក្រោមការដឹកនាំរបស់លោក Ten Hag គឺរូបគាត់បានចូលលេងក្នុងជម្រើសដំបូងបានត្រឹមតែ ៩ ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតនៅក្នុងលីគសរុបចំនួន ២៨ ប្រកួត ខណៈស្ថានភាពនេះ ថ្មីៗនេះក៏បានធ្វើឱ្យគាត់មានបំណងចង់ចាកចេញពីទឹកដី Old Trafford នៅរដូវកាលក្រោយផងដែរ។

Christian Eriksen
Christian Eriksen

ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ TV2 ខ្សែប្រយុទ្ធសញ្ជាតិ ដាណឺម៉ាក វ័យ ២១ ឆ្នាំបាននិយាយពី Eriksen យ៉ាងដូច្នេះថា៖

ខ្លួនខ្ញុំផ្ទាល់បានអង្គុយនៅកៅអីបម្រុងនៅក្នុងការប្រកួតទល់នឹង Copenhagen ប៉ុន្តែខ្ញុំបានដឹងពីអ្វីដែលជាអត្ថន័យចំពោះរឿងនេះ។ ដោយឡែកគាត់ (Eriksen) គឺជាកីឡាករដែលស្ថិតនៅក្នុងកម្រិតខ្ពស់ ហើយគាត់គឺជាកីឡាករលំដាប់ម្នាក់។ វាគឺគ្មានការសង្ស័យនោះទេទៅលើរឿងនេះ។... វាគឺល្អណាស់ នៅពេលគាត់មាននាទីលេងខ្លះៗនៅក្នុងការប្រកួតទល់នឹង Liverpool។ ខ្ញុំគិតថាគាត់ពិតជាធ្វើវាបានយ៉ាងល្អ នៅពេលដែលគាត់ផ្លាស់ប្តូរចូល។ គាត់គឺជាកីឡាករល្អម្នាក់ ដូច្នេះខ្ញុំចង់ឃើញគាត់នៅលើទីលាន ប៉ុន្តែពួកយើងមានកីឡាករល្អច្រើន។ ដូច្នេះវាគឺអាស្រ័យលើការសម្រេចចិត្តរបស់គ្រូបង្វឹកថាគាត់គួរបានលេង ឬមួយក៏អត់៕

ខ្សែប្រយុទ្ធ Rasmus Hojlund
Hojlund និង Christian Eriksen
Hojlund និង Christian Eriksen

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T