ត្រៀមៗអ្នកកំពត! «កំពតពង្ក្រាន្តឆ្នាំ២០២៤» នឹងរៀបចំព្រឹត្តិការណ៍ មានរយៈពេល ៣ ថ្ងៃ

//s9.kh1.co/d2/d2848a4de1bce513c9fe2e078fd6a9956ee5eea1.jpg
សង្គម

 ២៦-មីនា-២០២៤ ១០ព្រឹក · មួយខែមុន

«កំពតពង្ក្រាន្តឆ្នាំ២០២៤» នឹងរៀបចំព្រឹត្តិការណ៍ មានរយៈពេល ៣ ថ្ងៃ

កំពត៖ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ដែលឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្តឆ្នាំ២០២៤» រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងគោលបំណង សំដែងអំណរសាទរស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី សំដៅបង្កើននូវមនោសញ្ចេតនាគោរព ស្រឡាញ់ សាមគ្គីភាព សិទ្ធស្នាល និងទទួលបាននូវសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី តាមប្រពៃណីជាតិ និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាលេងកម្សាន្តខេត្តកំពត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើនមានដូចជា៖ ការលេងល្បែង ប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការបាញ់ទឹករាំកម្សាន្ត(រង្វង់មូលទុរេន) ការបាញ់កាំជ្រួចជូន ទស្សនា (នៅមុខសាលាខេត្តកំពត) រួមនឹងការតុបតែងលម្អអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗ និង រមណីយដ្ឋាននានាក្នុងខេត្តផងដែរ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលរួមកម្សាន្តសប្បាយឲ្យបានច្រើន ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សេចក្តីជូនដំណឹង 
សេចក្តីជូនដំណឹង 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T