អុញនោះ! ដោយសារមូលហេតុនេះ Man UTD អាចប្រឈមមុខត្រូវហាមឃាត់មិនឱ្យលេងពាន អឺរ៉ុប នៅរដូវកាលក្រោយ

//s9.kh1.co/99/9918e80d0477d0f6a7aa32b5430dbab34d4c4dd4.jpg
កីទ្បា

 ២៦-មីនា-២០២៤ ១០ព្រឹក · មួយខែមុន

ដោយសារមូលហេតុនេះ Man UTD អាចប្រឈមមុខត្រូវហាមឃាត់មិនឱ្យលេងពាន អឺរ៉ុប នៅរដូវកាលក្រោយ

បរទេស៖ ក្លិបបិសាចក្រហម Manchester United អាចនឹងត្រូវប្រឈមមុខមិនបានចូលលេងពានរង្វាន់ អឺរ៉ុប នៅរដូវកាលក្រោយ ដោយសារតែម្ចាស់ភាគហ៊ុនលោក Sir Jim Ratcliffe កំពុងកាន់កាប់ក្លិបចំនួន ២ ក្នុងពេលតែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=407,q=100/08/085c78ce5184bd939bbcd0d9fea1a3742d964c7f.png

ជាការពិតណាស់ កាលពីខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅមហាសេដ្ឋីជនជាតិ អង់គ្លេស ដែលជាម្ចាស់សម្ព័ន្ធ INEOS Group លោក Sir Jim Ratcliffe ទទួលបានសិទ្ធជាផ្លូវការ ក្នុងការក្លាយជាម្ចាស់ភាគហ៊ុនរបស់ Man UTD ដោយលោកបានវិនិយោគទឹកប្រាក់ក្បែរ ១ ពាន់លានផោន ឬប្រមាណជា (១.២៦៤ ពាន់លានដុល្លារអាមេរិក) ដែលស្មើនឹង ២៧.៧ ភាគរយនៃតម្លៃក្លិបសរុប។

យ៉ាងណាមិញ លោក Sir Jim Ratcliffe ក៏ជាម្ចាស់របស់ក្លិប Nice នៃប្រទេស បារាំង ផងដែរ ដែលនេះជាបញ្ហាចោទមួយសម្រាប់ Man UTD ក្នុងការមិនបានលេងពាន អឺរ៉ុប នៅរដូវកាលក្រោយ។

https://s9.kh1.co/__image/w=650,h=366,q=100/4c/4cea27ef7d1be70b2892a92a833deb109bc32349.png

Nice បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៥ នៃក្របខណ្ឌ Ligue ១ ដូច្នេះពួកគេក៏នឹងមានឱកាសដើម្បីឡើងទៅលេងពានរង្វាន់ អឺរ៉ុប នៅរដូវកាលក្រោយដែរ។

ហើយតាមច្បាប់របស់ UEFA គឺពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា ក្លិបណាដែលមានម្ចាស់ភាគហ៊ុនតែមួយ «គឺពួកគេមិនអាចចូលលេងទាំង ២ ក្រុមនៅក្នុងពាន អឺរ៉ុប តែមួយបានទេ»។ ដូច្នេះប្រសិនបើ Nice ទទួលបានកៅអីលេងពាន អឺរ៉ុប នៅរដូវកាលក្រោយមែន នោះ Man UTD នឹងមិនអនុញ្ញាតឱ្យចូលរួមប្រកួតនោះទេ៕

https://s9.kh1.co/__image/w=650,h=342,q=100/d2/d247d6dbc70b650a19250d6919c2c1bc19874602.png

ប្រភពTrovepr.com

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T