ធ្លាប់ឆ្លងកាត់ទាំង Messi និង Ronaldo តែ Cancelo ថាម្នាក់នេះទៅវិញទេដែលខ្លួនពិបាកបិទបំផុតនៅក្នុងអាជីព

//s9.kh1.co/99/998bd02acf02ced78d61c1e635e12ba5ec993611.jpg
កីទ្បា

 ២៥-មីនា-២០២៤ ៣ល្ងាច · មួយខែមុន

ធ្លាប់ឆ្លងកាត់ទាំង Messi និង Ronaldo តែ Cancelo ថាម្នាក់នេះទៅវិញទេដែលខ្លួនពិបាកបិទបំផុតនៅក្នុងអាជីព

បរទេស៖ ខ្សែការពារស្លាបស្តាំរបស់ Barcelona កីឡាករ Joao Cancelo បានលើកឡើងថា Neymar Jr. គឺជាខ្សែប្រយុទ្ធដែលខ្លួនពិបាកទប់ទល់បំផុតនៅក្នុងអាជីព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cancelo និង Neymar
Cancelo និង Neymar

បច្ចុប្បន្នយើងអាចនិយាយបានថា Cancelo គឺជាខ្សែការពារស្លាបដ៏ល្អបំផុតម្នាក់ក្នុងលោក បន្ទាប់ពីរូបគេបានបង្ហាញសមត្ថភាពយ៉ាងល្អទាំងនៅក្លិប និងជម្រើសជាតិ ហើយបើយើងក្រឡេកទៅមើលប្រវត្តិប្រកួតរបស់គេវិញ គឺគេធ្លាប់បានលេងតទល់ជាមួយខ្សែប្រយុទ្ធកំពូលជាច្រើនជាពិសេសគឺ Lionel Messi និង Cristiano Ronaldo ប៉ុន្តែផ្ទុយទៅវិញ រូបគេបានចាត់ទុក Neymar ទៅវិញទេ ដែលជាគូប្រកួតដ៏តានតឹងបំផុតរបស់ខ្លួន។

Cancelo និង Messi
Cancelo និង Messi
Cancelo និង Ronaldo
Cancelo និង Ronaldo

នៅពេលគេសួរថា តើអ្នកគិតថានរណាដែលអ្នកពិបាកបិទបំផុតនៅក្នុងអាជីព? ភ្លាមនោះ Cancelo បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

កីឡាករដែលពិបាកបិទបំផុត ដែលខ្ញុំធ្លាប់បានជួប? គឺ Neymar។ ខ្ញុំធ្លាប់បានលេងទល់នឹង Neymar នៅពេលដែលគេកំពុងឡើងជើងបំផុតនៅ Barcelona។

កីឡាករ Joao Cancelo
Joao Cancelo
Joao Cancelo

ប្រភពManaging Barca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T