Yaya ចេញមកបញ្ជាក់បែបនេះ ក្រោយពីបានបង្ហើបថា រឿងរៀបការត្រូវបានពន្យាពេល

//s9.kh1.co/92/9275e369c91a5ae7d05cdbf6d923265dcd15aafc.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២៤ ៩ព្រឹក · មួយខែមុន

ក្រោយពី បានបង្ហើបពីរឿងរៀបការត្រូវបានពន្យារពេល ស្រាប់តែ តារាស្រី​ Yaya បានចេញមកបកស្រាយបែបនេះ។

ថៃ៖ ថ្មីៗនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល តារាសម្ដែង លោក Nadech បានចេញមុខបកស្រាយថា ពិធីមង្គលការរបស់ខ្លួនជាមួយនឹងគូស្នេហ៍ Yaya Urassaya ត្រូវពន្យារពេលដោយគ្មានកំណត់ ដែលធ្វើឲ្យមានការសង្ស័យ ពីទំនាក់ទំនងស្នេហាថានឹងបញ្ហានឹងគ្នាដែរឬយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yaya និង Nadech
Yaya និង Nadech

ប៉ុន្តែ​ក្រោយពីរឿងបែបនេះ ស្រាប់តែមានឃ្លីបពី Instagram ពីអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ ដែលបង្ហាញពីរូបភាពពីព្រឹត្តិការណ៍កីឡាបាល់ទាត់របស់ប៉ុស្តិ៍លេខ៣ អំឡុងពេលដែល Yaya បានមកឈរអបអរសាទរ ហើយស្របពេលជាមួយនឹងគូស្នេហ៍ Nadech តារាស្រី Yaya បាននិយាយថា៖

លើកទឹកចិត្តដល់បង​Bearដែរ។ ព្រោះ​ឥឡូវ​គាត់​ធ្វើ​ការងារច្រើន​ណាស់ មាន​ទាំងឆាក​សម្តែង មានទាំង​រឿងភាពយន្ត។ គាត់​ពិតជាហត់​ណាស់។

Yaya
Yaya និង Nadech
Yaya និង Nadech

ចំណែក​លោក Nadech វិញ​បាន​លើកឡើងថា ខ្លួនបានធ្វើការច្រើននាពេលថ្មីៗនេះ និងកម្រមានឱកាសបានជួបគ្នា។ ដូច្នេះហើយ ក៏គ្មានការសង្ស័យអ្វីទេ ដែលនៅពេលនេះ Nadech កំពុងជាប់រវល់ការងារ រហូតពិធីមង្គលការ ត្រូវបានពន្យាពេល។ តែទោះជាយ៉ាងណា ពួកគេនៅតែ​ត្រៀម​ខ្លួន​ ខណៈដែលហ្វេនៗនឹងរង់ចាំមើលពេលដែល Nadech និង Yaya កាន់​ដៃ​គ្នាចូល​រោង​ការ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T