ចុមយក្ស! ក្លិបគីឡូធ្ងន់ ៣ នេះកំពុងបើកទ្វារង់ចាំលោក Ten Hag មកដឹកនាំ បើលោកត្រូវ Man UTD បណ្តេញចេញពីតំណែង

//s9.kh1.co/a3/a3999d79f6b46bc96ee957b796b6204967e66301.jpg
កីទ្បា

 ២៣-មីនា-២០២៤ ១ល្ងាច · មួយខែមុន

ក្លិបគីឡូធ្ងន់ ៣ នេះកំពុងបើកទ្វារង់ចាំលោក Ten Hag មកដឹកនាំ បើលោកត្រូវ Man UTD បណ្តេញចេញពីតំណែង

បរទេស៖ អ្នកចាត់ការលោក Erik ten Hag នឹងមិនខ្វះក្លិបដែលចង់បានរូបលោកនោះទេ ប្រសិនបើលោកត្រូវក្លិបបិសាចក្រហម Manchester United បណ្តេញចេញពីតំណែង ខណៈបច្ចុប្បន្នមានក្លិបគីឡូធ្ងន់ដល់ទៅ ៣ ឯណោះ ដែលកំពុងមានបំណងចង់បានបុរសសញ្ជាតិ ហូឡង់ រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erik ten Hag
Erik ten Hag

ជាការពិតណាស់ កៅអីរបស់លោក Ten Hag ជាមួយនឹង Man UTD ឥឡូវនេះហាក់ពុំសូវមានស្ថេរភាពប៉ុន្មាននោះទេ ទោះបីជាថ្មីៗនេះលោកបានជួយឱ្យ Man UTD ឈ្នះ Liverpool ៤-៣ កក់កៅអីឡើងទៅជួបក្រុម Coventry នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup ក៏ដោយ។

ដោយឡែកថ្មីៗនេះយោងតាមប្រភពច្បាស់ការមួយ ដែលចុះផ្សាយដោយ Daily Star បានឱ្យដឹងថា មានក្លិបចំនួនបីនៅ អាល្លឺម៉ង់ ដែលកំពុងដាក់រ៉ាដាចង់លោក Ten Hag មកដឹកនាំ ក្នុងនោះរួមមាន Bayern Munich, Bayer Leverkusen និង Stuttgard។

Erik ten Hag
Erik ten Hag

ប្រភពដដែលបានលម្អិតបន្ថែមថា Bayern Munich ពេលនេះកំពុងតែឃ្លាំមើលគ្រូបង្វឹកថ្មីបណ្តើរៗ ដើម្បីរកអ្នកមកជំនួសលោក Thomas Tuchel ក្នុងករណីដែលបុរស អាល្លឺម៉ង់ រូបនេះត្រូវបណ្តេញចេញ ហើយគោលដៅទី ១ គឺពួកគេចង់បានលោក Xabi Alonso តែប្រសិនបើលក្ខខណ្ឌនេះបរាជ័យនោះពួកគេនឹងគិតគូលើលោក Ten Hag ជំនួសវិញ។

ចំណែក Leverkusen ឯណោះវិញ ឥឡូវនេះពួកគេកំពុងតែប្រឹងប្រែង ដើម្បីការពារមិនឱ្យលោក Xabi Alonso ត្រូវរបូតទៅក្រុមផ្សេង ប៉ុន្តែប្រសិនបើពួកគេមិនអាចការពារលោក Alonso បាន នោះពួកគេនឹងទាក់ទងយកលោក Ten Hag មកដឹកនាំជំនួស។ ដោយឡែកក្លិប Stuttgart វិញ ក៏កំពុងតាមដានចង់បានអតីតគ្រូបង្វឹករបស់ Ajax រូបនេះផងដែរ៕

Erik ten Hag
Erik ten Hag

ប្រភពSportmole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T