ចុមយក្ស! ក្លិបយក្សគីឡូ UCL ៤ នេះកំពុងតាមប្រមាញ់ចង់បានលោក Xabi Alonso មកដឹកនាំនៅរដូវកាលក្រោយ

//s9.kh1.co/02/022bb9c44a51998836ea6c80daf38f418f10fb4b.jpg
កីទ្បា

 ២២-មីនា-២០២៤ ២ល្ងាច · មួយខែមុន

ក្លិបយក្សគីឡូ UCL ៤ នេះកំពុងតាមប្រមាញ់ចង់បានលោក Xabi Alonso មកដឹកនាំនៅរដូវកាលក្រោយ

បរទេស៖ គ្រូបង្វឹកកំពុងឡើងកូដលោក Xabi Alonso ត្រូវបានគេរាយការណ៍ថា ឥឡូវនេះកំពុងក្លាយជារ៉ាដារបស់ក្លិបធំៗជាច្រើនដូចជា Liverpool, Real Madrid និង Bayern Munich។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Xabi Alonso
Xabi Alonso

ជាការពិតណាស់ នៅរដូវកាល ២០២៣-២០២៤ នេះលោក Xabi Alonso កំពុងធ្វើឱ្យអ្នកគ្រប់គ្រានមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីលោកដឹកនាំក្រុម Bayern Leverkusen មិនទាន់ស្គាល់ពាក្យថាចាញ់សោះសម្រាប់ការប្រកួតនៅក្នុងលីគចំនួន ២៦ ប្រកួតកន្លងមក ហើយបច្ចុប្បន្នក្រុមរបស់បុរសសញ្ជាតិ អេស្ប៉ាញ រូបនេះកំពុងតែឈរនៅកំពូលតារាងនៃក្របខណ្ឌ Bundesliga ដោយនាំមុខទៅលើក្រុមខ្លាំង Bayern Munich ដល់ទៅ ១០ ពិន្ទុឯណោះ។

យ៉ាងណាមិញ តាមរយៈសមត្ថភាពដឹកនាំដ៏ល្អឥតខ្ចោះបែបនេះ ឥឡូវនេះលោក Alonson កំពុងធ្វើឱ្យក្លិបធំៗជាច្រើនចាប់អារម្មណ៍យកទៅដឹកនាំខ្លាំងមែនទែន ហើយបើតាមការចុះផ្សាយដោយកាសែត ESPN បានឱ្យដឹងថា ក្លិបដែលចាប់អារម្មណ៍លើលោក Alonso ឥឡូវនេះមានក្លិប Real Madrid, Liverpool និង Real Madrid ជាដើម៕

Xabi Alonso
Xabi Alonso

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T