ក្រុមណាទៅ? លោក Sir Alex ថា លោកមិនចង់ឃើញក្រុមមួយនេះឈ្នះពានលីគទេរដូវកាលនេះ

//s9.kh1.co/2b/2b8952d2f85f2090488bedd27ac8b4bf62e096b2.jpg
កីទ្បា

 ២១-មីនា-២០២៤ ៩ព្រឹក · មួយខែមុន

លោក Sir Alex ថា លោកមិនចង់ឃើញក្រុមមួយនេះឈ្នះពានលីគទេរដូវកាលនេះ

អឺរ៉ុប៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Sir Alex Ferguson បានចុចឈ្មោះ Bayern Munich ជា ក្រុមដែលលោកមិនចង់ឃើញពួកគេឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga នារដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=451,q=100/7b/7b9ce845269f8053473690fb011c892b7c90dc2f.png

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Bayern Munich អាចនឹងបញ្ចប់កំណត់ត្រាឈ្នះពានរង្វាន់ Bundesliga ១១ឆ្នាំជាប់ៗគ្នារបស់ខ្លួន បន្ទាប់ពីពួកគេកំពុងតាមពីក្រោយក្រុមកំពូលតារាង Bayern Leverkusen រហូតដល់ទៅ ១០ពិន្ទុ ខណៈ ការប្រកួតប្រជែងនៅសេសសល់តែ ៨សប្តាហ៍ទៀតតែប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=366,q=100/8f/8f659d52b4f59652669706c5812983a0b9cca133.png

ទាក់ទងនឹងរឿងខាងលើ លោក Sir Alex បាននិយាយថា៖

ខ្ញុំតែងតែចង់ឃើញក្រុមដែលមិនស្ថិតក្នុងការគិតរបស់គេជាអ្នកឈ្នះ។ អ្នកគាំទ្រ Bayern Munich អាចនឹងមិនឯកភាពឡើយ ប៉ុន្តែ អ្នកគាំទ្រផ្សេងៗនៅប្រទេសអាល្លឺម៉ង់ ពួកគេ និង ខ្ញុំចង់ឃើញក្រុមដទៃឈ្នះពានវិញម្តង៕

លោក Sir Alex Ferguson
https://s9.kh1.co/__image/w=600,h=450,q=100/7c/7cc550e84c5b8f4bf930111903892e73efa685b2.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T