ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុសម្រាប់ខែមេសា-ឧសភា ឆ្នាំ២០២៤

//s9.kh1.co/17/1742c1f0cbd9c210424936ad4e26bb77708cd249.jpg
សង្គម

 ២០-មីនា-២០២៤ ១០ព្រឹក · មួយខែមុន

អាកាសធាតុសម្រាប់ខែមេសា-ឧសភា ឆ្នាំ២០២៤ នឹងមានកម្ដៅដល់ ៣៨អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដានវិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក អំពីស្ថានភាពអាកាសធាតុរដូវប្រាំងនៅក្នុងខែមេសា និងដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១-បាតុភូតសកលយោងទៅលើស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា៖

-ចាប់ពីខែមេសាដល់ខែឧសភា បាតុភូតអែលនីញ៉ូ (El Nino) នឹងថយចុះរហ័ស ពីកម្រិត ៨០ភាគរយ ក្នុងខែមេសា មកនៅត្រឹមកម្រិត ២៥ភាគរយក្នុងខែឧសភា។

-ដោយឡែកបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នឹងកើនឡើងដល់កម្រិត៧០ភាគរយនៅ ក្នុងខែឧសភា។

២-ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសីតុណ្ហភាពនៅបន្តខ្ពស់ជាងមធ្យម ដែលសីតុណ្ហភាពមធ្យមអប្បបរមា ២៦ និងសីតុណ្ហភាពមធ្យម អតិបរមា៣៨°C ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅខ្លាំង។ អាចមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។

យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន។ ក្រសួង ធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕

ប្រភព៖ ក្រសួងធនធានទឹក

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T