ទោះមិនទាន់អាចចុះឈ្មោះចូលរួមការប្រកួតបាន តែ វឌ្ឍនាកា បានសរសើរពីចំណុចមួយនេះរបស់ ចន្ធា មិនដាច់ពីមាត់

//s9.kh1.co/d7/d77c079fa5737ccb7751381e2fc69462e6df871d.jpg
កីទ្បា

 ២៧-កុម្ភៈ-២០២៤ ១១ព្រឹក · ៥ ខែមុន

ទោះមិនទាន់អាចចុះឈ្មោះចូលរួមការប្រកួតបាន តែ វឌ្ឍនាកា បានសរសើរពីចំណុចមួយនេះរបស់ ចន្ធា មិនដាច់ពីមាត់

កម្ពុជា៖ ខ្សែប្រយុទ្ធក្លិប បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា​ បានសរសើរពីការខិតខំប្រឹងប្រែងហ្វឹកហាត់របស់ សៀង ចន្ធា ទោះបីជាបច្ចុប្បន្នរូបគេមិនទាន់អាចចុះឈ្មោះចូលរួមការប្រកួតលីគកំពូលកម្ពុជា ឬ ហ៊ុនសែនខាប់បាននៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/28/2852612fd0d9fed3250fa5ea92be449c47b0b072.png

ជាការពិតណាស់ ក្រោយចប់កុងត្រាជាមួយក្លិប AL-SHAHANIYA នៃលីគទី២ប្រទេសកាតា គឺ ចន្ធា បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីចូលរួមជាមួយក្លិបបឹងកេត ប៉ុន្តែ អ្វីដែលជាបញ្ហាចោទ គឺ រូបគេនៅពុំទាន់អាចចុះឈ្មោះជួយក្រុមក្នុងការប្រកួតបាននៅឡើយទេ ដោយសារបញ្ជីចុះឈ្មោះត្រូវបានបិទ ពោល បច្ចុប្បន្នរូបគេបានត្រឹមតែហ្វឹកហាត់ជាមួយមិត្តរួមក្រុមធម្មតាប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=650,q=100/ee/ee1d73dee8f23373dedd39642debdff02091197e.png

ទាក់ទងនឹងរឿងខាងលើ វឌ្ឍនាកា បាននិយាយថា៖

គាត់តែងតែព្យាយាមក្នុងការហ្វឹកហាត់ខ្លាំងណាស់ បើទោះគាត់មិនទាន់មានការចុះឈ្មោះលេងបានសម្រាប់ក្រុម គាត់នៅតែជាតួអង្គសំខាន់សម្រាប់ ក្លឹប ក៏ដូចជាក្រុមជម្រើសជាតិយើង ស៊ូស៊ូអូន៕

កីឡាករ ចាន់ វឌ្ឍនាកា
https://s9.kh1.co/__image/w=650,h=210,q=100/27/276bb22778f49a940914692eb5cd01b764851e03.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T