អឺរ៉ុប៖ ខ្សែការពារស្លាបឆ្វេងក្លិប Bayern Munich កីឡាករ Alphonso Davies ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មកកាន់ Real Madrid ហើយនារដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងនិយាយពីកុងត្រាបច្ចុប្បន្នរបស់ Davies ជាមួយ Bayern Munich នឹងមានសុពលភាពរហូតដល់ឆ្នាំ ២០២៥ ខណៈ Bayern Munich ក៏បើកទ្វារឲ្យរូបគេចាកចេញផងដែរ ប្រសិនបើពួកគេទទួលបានសំណើសមរម្យណាមួយ ខណៈ ក្លិបចំនួនពីរដែលចង់បានកីឡាករសញ្ជាតិកាណាដាខាងលើខ្លាំង គឺ មាន Real Madrid និង Bayern Munich។

យ៉ាងណាបើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡាបរទេស The Athletic បានលើកឡើងថា Davies ព្រមទាំងភ្នាក់ងាររបស់គេបានចរចារលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវរ៉ូវហើយជាមួយភាគីខាង Real Madrid ដូច្នេះនៅសល់តែជំហានចុងក្រោយ គឺ ការចរចារលើតម្លៃផ្ទេរជាមួយនឹង Bayern Munich ប៉ុណ្ណោះ៕

ប្រភព៖ The Athletic