ចុមយក្ស! Ronaldo ត្រូវអ្នកគាំទ្ររិះ_»គ.ន់ថាដូចទើបមានអាយុ៧ឆ្នាំ ក្រោយគាត់បញ្ចេញកាយវិការមួយនេះនៅក្នុងការប្រកួតយប់មិញ

//s9.kh1.co/38/389cfb3ac980f443dce1bca51daef7383e694b24.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២៤ ៤ល្ងាច · ៥ ខែមុន

Ronaldo ត្រូវអ្នកគាំទ្ររិះគន់ថាដូចទើបមានអាយុ៧ឆ្នាំ ក្រោយគាត់បញ្ចេញកាយវិការមួយនេះនៅក្នុងការប្រកួតយប់មិញ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានអ្នកគាំទ្រនៅបរទេសមួយចំនួនបញ្ចេញមតិរិះគន់ចំពោះកាយវិការរបស់គាត់ ដែលបានធ្វើដាក់អ្នកគាំទ្រក្រុម Al-Shabab នៅក្នុងការប្រកួតនៃក្របខណ្ឌ Saudi Pro League កាលពីយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo 
Cristiano Ronaldo 

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ២១ នៃក្របខណ្ឌ Saudi Pro League នាយប់ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះ ក្រុម Al-Nassr បានទទួលជ័យជម្នះទៅលើក្រុម Al-Shabab ក្នុងលទ្ធផល ៣ ទល់នឹង ២ ខណៈក្នុងនោះ Cristiano Ronaldo ក៏បានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរ។

ចាប់អារម្មណ៍ជាមួយ Ronaldo ដដែល យប់មិញនេះគាត់ត្រូវបានអ្នកគាំទ្រក្រុម Al-Shabab បង្ហាញការឌឺដង ដោយបានស្រែកឈ្មោះ Leo Messi ដែលជាគូប្រជែងដ៏ធំបំផុតរបស់គាត់ដាក់គាត់នៅលើទីលាន ហើយភ្លាមនោះដោយសារតែគាត់ទ្រាំមិនបាន ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ៣៩ ឆ្នាំរូបនេះក៏បានធ្វើកាយវិការមួយ បង្ហាញពីការឌឺដងទៅវិញ។

Cristiano Ronaldo 
Cristiano Ronaldo 

ក្រោយ Ronaldo បានបញ្ចេញកាយវិការបែបនេះ អ្នកគាំទ្រនៅបរទេសមួយចំនួនបានបង្ហោះសាររិះគន់នៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖

អាយុ ៣៩ ឆ្នាំ តែចិត្តគំនិតដូច ៧ ឆ្នាំ។

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

គាត់នឹងត្រូវគេព្យួរការប្រកួត។

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

ក្មេងតូចអាយុ ៣៩ ឆ្នាំ។

មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T