ម្នាយអើយ! Messi លេងមួយ ពីរ ជាមួយ Alba ស៊ុតមួយគ្រាប់អ៊េមណាស់ ជួយឱ្យ I.Miami តាមស្មើ LA Galaxy ១-១(មានវីដេអូ)

//s9.kh1.co/d4/d4ca7c988f7b31ee0ff2d24755dce606860b335c.jpg
កីទ្បា

 ២៦-កុម្ភៈ-២០២៤ ១ល្ងាច · ៥ ខែមុន

Messi លេងមួយ ពីរ ជាមួយ Alba ស៊ុតមួយគ្រាប់អ៊េមណាស់ ជួយឱ្យ I.Miami តាមស្មើ LA Galaxy ១-១

បរទេស៖ កាលពីព្រឹកមិញនេះត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រុមម្ចាស់ផ្ទះ LA Galaxy បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Miami នៅក្នុងការប្រកួតសប្តាហ៍ទី ២ នៃក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមចែកគ្នាម្នាក់ ១ ពិន្ទុប៉ុណ្ណោះ ក្រោយស្មើគ្នាក្នុងលទ្ធផល ១ ទល់នឹង ១។

ក្នុងនោះខាងក្រុម LA Galaxy ជាអ្នករកគ្រាប់បាល់នៃមុខមុន ដែលស៊ុតបញ្ចូលទីដោយ Dejan Joveljic នៅនាទីទី ៧៥ លុះឈានចូលដល់នាទីទី ៩០+២ ខាងក្រុម Inter Miami ក៏រកបានគ្រាប់បាល់តាមស្មើមកវិញ ដែលស៊ុតបញ្ចូលទីដោយ Lionel Messi នៅនាទីទី ៩០+២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Inter Miami ឥឡូវនេះកំពុងឈរនៅកំពូលតារាងនៃលីគ MLS ប្រចាំតំបន់ភាគខាងកើត ក្រោយឆ្លងកាត់ ២ ប្រកួត ពួកគេមាន ៤ ពិន្ទុ ចំណែក LA Galaxy វិញ កំពុងឈរនៅលេខរៀងទី ៨ ប្រចាំតំបន់ភាគខាងលិច ក្រោយឆ្លងកាត់ ១ ប្រកួតដំបូង ពួកគេមាន ១ ពិន្ទុក្នុងដៃ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T