អាមេរិក៖ Jennie មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះ របស់ក្រុមចម្រៀងនារី BLACKPINK ទេតែនាងក៏ជា អ្នកនាំស្លៀកពាក់ម៉ូតខោអាវប្លែកៗជាច្រើនផងដែរ ហើយមិនថានាងបញ្ចេញសកម្មភាពអ្វី ក៏ក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកគាំទ្រ ដូចជាពាក្យគេថា "IT-Girl" នេះឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយចាកចេញពី YG Entertainment ឥឡូវនេះ Jennie បានក្លាយជាម្ចាស់ក្រុមហ៊ុន ODD ATELIER ដែលជាផលិតកម្មទើបបង្កើតថ្មី ហើយនាងក៏បានបង្ហើបដែរថា កំពុងធ្វើការលើបទចម្រៀងទោលថ្មី។

យ៉ាងណាមិញថ្មីៗនេះ Jennie បានចេញមកបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីលេចមុខក្នុងកម្មវិធីជប់លៀងបែបអភិជនមួយនាទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងបានថតរូបជាមួយនឹងកញ្ញា Mimi Tohme ទៀតផង។

ក្នុងរូបភាពពីរសន្លឹកដែល Tohme បានបង្ហោះជាមួយនឹង Jennie គឺគេឃើញនាងស្លៀកអាវរឹបរាងពណ៌ខ្មៅមានលាយស្បៃៗ ជាមួយនឹងសំពត់ខ្លីពណ៌ដូចគ្នា មើលទៅពិតជាស្រស់ស្អាតដូចជាអភិជនអ៊ីចឹង៕





ប្រភព៖ koreaboo