កម្ពុជា៖ អ្នកចាំទីដៃទី១ក្លិប ភ្នំពេញក្រោន កីឡាករ អ៊ុំ វិចិត្រ បានបង្ហាញអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន បន្ទាប់ពី ក្រុមសិង្ហក្រហម បានធ្លាក់ចេញពីពានរង្វាន់ AFC CUP ក្រោមថ្វីជើងក្រុមលេខ២នៅលីគកំពូលអូស្រ្តាលី គឺ Central Coast Mariners។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីម្សិលមិញនេះ ក្រុមភ្នំពេញក្រោន បានប្រកួតចាញ់ ក្រុម Central Coast Mariners ក្នុងលទ្ធផល ៤ទល់នឹង០ នៅទឹកដីនៃប្រទេសអូស្រ្តាលី ខណៈ អ៊ុំ វិចិត្រ ក៏បានលេងជាជម្រើសដំបូងពេញ៩០នាទីផងដែរ ខណៈ លទ្ធផលបរាជ័យខាងលើ គឺ អ្នកគាំទ្រមិនមានការស្តីបន្ទោសអ្វីឡើយដល់ក្រុមភ្នំពេញក្រោន ពីព្រោះនេះជាលើកទី១ហើយដែលក្លិបតំណាងកម្ពុជាអាចឆ្លងផុតវគ្គចែកពូលនៃពានរង្វាន់ AFC CUP។
ទាក់ទងនឹងលទ្ធផលខាងលើ អ៊ុំ វិចិត្រ បាននិយាយថា៖

យើងបានដឹងថាកំរិតគេខ្ពស់ជាងយើងរួចទៅហើយ ប៉ុន្តែយើងពិតជារីករាយនិងចង់ប្រកួតប្រជែងជាមួយក្រុមកំពូលបែបនេះ ហើយសម្រាប់រូបខ្ញុំពិតជាមិននឹកស្មានថាអាចបានមកឈរទីនេះទាំងដែលមិនធ្លាប់គិតថាវាអាចកើតឡើង។ អរគុណសម្រាប់ការគាំទ្រពីបងប្អូនទាំងអស់គ្នា៕
