បរទេស៖ អតីតកីឡាករជើងចាស់លោក Paul Scholes មានសេចក្តីជឿជាក់ថា ខ្សែបម្រើ Casemiro និង Raphael Varane នឹងអាចជួយជ្រុំជ្រែង Manchester United ឱ្យឡើងមកឈរនៅចំណាត់ថ្នាក់ top ៤ បាន នៅពេលបញ្ចប់រដូវកាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីដើមរដូវកាលកន្លងទៅ Man UTD មានបញ្ហាកីឡាករសំខាន់ៗរបួសច្រើនមែនទែន ដែលជាហេតុធ្វើឱ្យពួកគេធ្វើពុំសូវបានល្អនៅក្នុងការប្រជែងពាន Premier League នារដូវកាលនេះ ខណៈបច្ចុប្បន្នកីឡាករដែលបានទទួលរងរបួសពីមុន ឥឡូវនេះពួកគេបានត្រឡប់មកវិញអស់ហើយដូចជា Casemiro, Varane និង Luke Shaw ជាដើម។
ទាក់ទងនឹងរឿងខាងលើ, លោក Scholes បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ខ្ញុំមានអារម្មណ៍ថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីកីឡាករទាំងអស់ត្រឡប់មកវិញ ពួកគេគឺនឹងមានឱកាសឡើងមកកាន់ចំណាត់ថ្នាក់ top ៤ វិញ ហើយខ្ញុំគិតថាពួកគេនឹងអាចធ្វើវាបាន ដោយសារតែពួកគេគឺទទួលបានកីឡាករដែលមានបទពិសោធន៍ត្រឡប់មកក្នុងក្រុមវិញ។ ពួកគេមានកីឡាករក្មេងៗច្រើន ប៉ុន្តែនៅពេលអ្នកមាន Casemiro និង Varane នោះវានឹងធ្វើឱ្យក្រុមមានភាពខុសប្លែកច្រើន...៕
គួរបញ្ជាក់ថា Man UTD ឥឡូវនេះកំពុងឈរនៅលេខរៀងទី ៦ នៃតារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ២៤ ប្រកួតកន្លងមក ពួកគេឈ្នះ ១៣ ស្មើ ២ និងចាញ់ ៩ មាន ៤១ ពិន្ទុ៕

ប្រភព៖ Metro