កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់តារាចម្រៀងកូរ៉េ Kpop ច្បាស់ជាបានឃើញស្រាប់ហើយថា Joy ដែលជាសមាជិក Red Velvet បានឡើងទម្ងន់គួរឲ្យកត់សម្គាល់។ បើទោះបីជា រូបនាង ប្រែប្រួលទម្ងន់បន្ដិចមែន ប៉ុន្ដែ Joy នៅតែមានសម្រស់ស្រស់ស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ តារាចម្រៀងសម្លេងស្រទន់ Joy ត្រូវបានហ្វេនមួយចំនួននិយាយទៅកាន់នាងថា រូបនាងគួរតែសម្រកទម្ងន់ខ្លះ ដើម្បីស្អាតជាងនេះ ហើយពួកគេនិយាយនេះ ព្រោះតែចង់ឲ្យនាងល្អនោះទេ។ ទន្ទឹមនឹងនោះ Joy ក៏បានឆ្លើយតបវិញថា នាងដឹងថា នាងស្អាតហើយ មិនបាច់ប្រាប់ទេ សូមមេត្តាចុះ នាងចេះមើលថែខ្លួនឯងហើយ។
មិនតែប៉ុណ្នោះ នាងបាននិយាយថា បច្ចុប្បន្ន ភាគច្រើននាងជួបតែខមិនអំពីរូបរាងរបស់នាង ដែលវាជាចំណុចរសើបរបស់នាង។ ជាមួយគ្នានេះ Joy ធ្លាប់បានប្រាប់ហ្វេនរួចហើយថា កុំបារម្ភអី នាងកំពុងតែថែរក្សាផ្លូវចិត្ត និង ផ្លូវកាយ ហើយនាងកំពុងតែព្យាយាមជាមួយនឹងការងារសិល្បៈផងដែរ៕
ប្រភព៖ allkpop